ពីនេះ ពីនោះ
កំណាព្យ៖ សាង​កុសល សាប​ពូជ​បុណ្យ​
03, Jun 2018 , 3:23 pm        
រូបភាព
ដោយ: ថ្មីៗ
​បទ ជាប់​ទង​

-​កញ្ជើ​បី ស្តី​តាម​ព្រះ លះ​លៃ​មក​
​ឲ្យ​យើង​យក មក​ជាប់​ប្រាណ បាន​ប្រពៃ​
​អ្នកប្រព្រឹត្ត ពិត​គ្មាន​ខ្ចោះ អស់​ទុក្ខភ័យ​
​បាន​ជោគជ័យ វ័យឆ្លាត​ឈ្លាស ចៀស​ទុក្ខា​។​

 
-​ឲ្យ​ចៀស​បាប សាប​ពូជ​បុណ្យ សុន្ទរ៍ទាន​ត​
​រឿង​មិនល្អ កករ​ល្អក់ បក់​បាច​បារ​
​ចោល​ឲ្យ​ឆ្ងាយ កាយកប់​ដុត ផុត​កាយា​
​ពុទ្ធដីកា ថា​ផុត​ហ្មង ឆ្លង​ដល់​សុខ​។​
 
-​សាង​កុសល ខ្វល់​ឲ្យ​កាត់ ចាត់ចែង​ចាំង​
​ចិត្ត​មាំ​ខ្លាំង តាំង​ជម្រះ លះ​រឿង​ស្មុគ​
​ចេះ​ជួយ​គ្នា គ្រា​មាន​គ្រោះ  នោះ​ពេញ​សុខ​
​ចិត្ត​ស្រណុក ស្តុក​ស្ត​ម​យស ឈ្មោះ​ឧ​ត្ត​ម​។​
 
-​ដុសខាត់​ចិត្ត ស្អិតស្អាង​ស្អាត ឆ្លាត​កែខៃ​
​ចិត្ត​ចង្រៃ ច្នៃ​បង់​បោះ ច្រោះ​ស្អាតស្អម​
​គិត​ទៅមុខ ទុក​រឿង​ចាស់ ផ្លាស់​ឲ្យ​ហំ​
​រឿង​ល្អ​សម ខំ​ទ្វេ​ឡើង ថ្កើង​គ្រប់គ្នា​៕
 
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com