ពីនេះ ពីនោះ
«កំលោះ»,«កំឡោះ» និង«កម្លោះ» តើសរសេរបែបណាត្រូវ? 03, Jun 2018 , 7:19 pm
× ចំនួនអ្នកដែលសរសេរពាក្យទាំងបីនេះ មានលក្ខណៈស្មើដៃគ្នានៅឡើយ ទាំងពាក្យត្រូវ និងខុស ក៏នៅតែសរសេរដែរ។ ក្នុងវចនានុក្រមខ្មែររបស់សម្តេចព្រះសង្ឃរាជ ជួន ណាត បានកំណត់ពាក្យដែលត្រឹមត្រូវ និងច្បាស់លាស់ឲ្យសាធារណជនគួរប្រើ គឺពាក្យ «កំលោះ» មិនមែន «កំឡោះ» ឬ«កម្លោះ» នោះទេ។
ដើម្បីទទួលបានពាក្យដែលត្រូវ សម្តេចព្រះសង្ឃរាជ ជួន ណាត បានបញ្ជាក់យ៉ាងច្បាស់ថា ក្នុងចំណោមពាក្យទាំងបីនេះ អាចសរសេរជា «កំលោះ» តែប៉ុណ្ណោះ ចំពោះពាក្យ «កំឡោះ និងកម្លោះ» ព្រះអង្គមិនបានបញ្ជាក់ថាត្រឹមត្រូវនោះឡើយ។
«កំលោះ» មានន័យថា មនុស្សប្រុសដែលពេញកម្លាំងល្មមមានប្រពន្ធ។ ភ្លើងដែលកំពុងឆេះពេញបន្ទុក ក៏គេហៅថា ភ្លើងពេញកំលោះ ផងដែរ។ ដោយឡែកពាក្យផ្សេងទៀតក៏មានន័យដូចនឹងកំលោះដែរ ពាក្យទាំងនោះរួមមាន យុពា, មាណព, តរុណវ័យ, តរុណភាព, ត្រោស, យៅវ័, យុវៈ។ល៕
© រក្សាសិទ្ធិដោយ thmeythmey.com