ខ្មែរក្រហម
ជាតិ
នយោបាយជាតិ
លោក រ៉ុង ឈុន អំពាវនាវសមាជិកខ្លួនកុំឲ្យចូលរួមបាតុកម្មប្រឆាំងលោក កឹម សុខា 08, Jun 2013 , 7:56 pm
![](https://image.thmeythmey.com/pictures/2013/06/08/thumb2/862013195853______________________.jpg)
×![]()
នៅថ្ងែនេះ ប្រធានសហភាពសហជីពកម្ពុជា លោក រ៉ុង ឈុន បានចេញសេចក្តីអំពាវនាវមួយ ហាមមិនឲ្យសមាជិក សមាជិកា កម្មករ កម្មការិនី គ្រូបង្រៀន មន្ត្រីរាជការ រួមនឹងបងប្អូនជនរួមជាតិខ្មែរទាំងអស់ មិនត្រូវចូល រួមមហាបាតុកម្មប្រឆាំងថ្ងៃស្អែក ដើម្បីប្រឆាំងនឹងលោក កឹម សុខានោះទេ។
បើតាមការពន្យល់ពីលោក រ៉ុង ឈុន បាតុកម្មនេះធ្វើឡើងដើម្បីបម្រើផលប្រយោជន៍នយោបាយ ប៉ុណ្ណោះ មិនមែនដើម្បីផលប្រយោជន៍រួមនោះទេ។ ផលប្រយោជន៍រួមនៅត្រង់នេះ លោក រ៉ុង ឈុនចង់ សំដៅថា មិនមែនជារូបភាពធ្វើឡើងដើម្បី ប្រឆាំងបរទេសឈ្លានពានទឹកដី ការកាប់បំផ្លាញព្រៃឈើ អំពើពុករលួយ អយុត្តិធ៌មសង្គម ឫក៏ការទាមទារតំឡើងប្រាក់ខែណាមួយនោះទេ តែជាការតវ៉ាដើម្បីបំពេញចិត្ត បុគ្គលអ្នកកាន់អំណាចតែប៉ុណ្ណោះ។
សេចក្តីអំពាវនាវរបស់លោក រ៉ុង ឈុននេះដែរ ធ្វើឡើងស្របពេលមានព័ត៌មានលេចឡើងថា នឹងមាន បាតុករចូលរួម ជាមន្ត្រីរាជការ គ្រូបង្រៀន និយោជិក រួមនឹងនិស្សិតមួយចំនួន ដើម្បីគាំទ្រមហាបាតុកម្ម ដឹកនាំដោយលោក ជុំ មី ទាមទារឲ្យលោក កឹម សុខា សុំទោសចំពោះអ្វីដែលលោកថា គុកទួលស្លែង ជាកន្លែងសិប្បនិមិត្មនោះ។
ទោះជាយ៉ាងណាក៏ដោយ រហូតមកដល់ថ្ងៃនេះ គោលជំហរបស់លោក កឹម សុខា នៅតែអះអាងថា រូប លោកនឹងមិនធ្វើការសុំទោសជាលក្ខណៈណាមួយឡើង ពីអ្វីដែលលោកបញ្ជាក់ថា លោកមិនបាននិយាយនោះ៕
© រក្សាសិទ្ធិដោយ thmeythmey.com