ខ្មែរក្រហម
ជាតិ
នយោបាយជាតិ
លោក ជួន សុវណ្ណ៖ យើងគ្រប់គ្រងស្ថានការណ៍នៅមុខគណបក្សសង្គ្រោះជាតិបានល្អ 09, Jun 2013 , 11:28 am
![លោក ជួន សុវណ្ណ ស្នងការប៉ូលិសរាជធានីភ្នំពេញ](https://image.thmeythmey.com/pictures/2013/06/09/thumb2/Choun_Sovann.JPG)
លោក ជួន សុវណ្ណ ស្នងការប៉ូលិសរាជធានីភ្នំពេញ
×![]()
![](https://image.thmeythmey.com/pictures/2013/06/09/thumb2/1_Choun_Sovann.JPG)
×![]()
![តំណាងថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិចេញមកពីទទួលញត្តិ](https://image.thmeythmey.com/pictures/2013/06/09/thumb2/sangkrous.JPG)
តំណាងថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិចេញមកពីទទួលញត្តិ
×![]()
បន្ទាប់ពីញត្តិរបស់ក្រុមជនរងគ្រោះដែលមាន លោក ជុំ ម៉ី ជាអ្នកដឹកនាំត្រូវបានតំណាងគណបក្សសង្គ្រោះជាតិ ចេញមកទទួលនៅមុខទីស្នាក់ការបក្សសង្គ្រោះជាតិហើយនោះ លោក ជួន សុវណ្ណ ស្នងការនគរបាលរាជធានីភ្នំពេញ បានអត្ថាធិបាយប្រាប់ក្រុមអ្នកកាសែតទាំងទឹកមុខរីករាយ ពីភាពជោគជ័យរបស់លោក ក្នុងការគ្រប់គ្រងសន្តិសុខ សុវត្ថិភាព ជូនក្រុមបាតុករ និងតំណាងគណបក្សសង្គ្រោះជាតិនៅមុខទីស្នាក់ការគណបក្សសង្គ្រោះជាតិព្រឹកមិញនេះ។
នៅមុខទីស្នាក់ការគណបក្សសង្គ្រោះជាតិនោះ លោក ជួន សុវណ្ណ ថ្លែងថា៖« ខ្ញុំខិតខំសម្របសម្រួលគ្រប់លទ្ធភាពដែលខ្ញុំ និងកម្លាំងរបស់ខ្ញុំអាចធ្វើបាន ដើម្បីសម្របសម្រួលមិនឲ្យមានបញ្ហាកើតមានឡើងចំពោះ ក្រុមបាតុករ និងតំណាងគណបក្សសង្គ្រោះជាតិ»។
ស្នងការនគរបាលរាជធានីភ្នំពេញរូបនេះ បានបញ្ជាក់បន្ថែមផងដែរថា កម្លាំងនគរបាលរាជធានីភ្នំពេញមានភារកិច្ចគ្រប់គ្រងស្ថានការណ៍ឲ្យបានល្អប្រសើរជូនគ្រប់គណបក្សនយោបាយទាំងអស់ ជាពិសេស បញ្ហាសន្តិសុខ និងសុវត្ថិភាព របស់បេក្ខជនតំណាងរាស្ត្រនៅមុនការបោះឆ្នោតឈានចូលមកដល់នោះតែម្ដង ហើយថា លោក មិនអនុញ្ញាតឲ្យបញ្ហាអក្រក់អ្វីទាំងអស់កើតមាននៅក្នុងរាជធានីភ្នំពេញ នៅក្នុងរដូវការនៃកាបោះឆ្នោតអណត្តិទី៥នេះទេ។
ពាក់ព័ន្ធនឹងបញ្ហាសន្តិសុខនៅមុខគណបក្សសង្គ្រោះជាតិ ជាទីដែលក្រុមបាតុករយកញត្តិទាមទារឲ្យលោក កឹម សុខា សុំទោសពួកគេនោះ លោក ជូន សុវណ្ណ អត្ថាធិប្បាយថា ដោយមានកិច្ចសម្រប សម្រួល ពីក្រុមសមត្ថកិច្ចរបស់លោកនោះ ទាំងភាគីបាតុករ និងភាគីគណបក្សសង្គ្រោះជាតិ បានចេញមកជួបគ្នាក្នុងបរិយាកាសប្រកបដោយភាពស្និតស្នាលនៅមុខទីស្នាក់ការគណបក្សសង្គ្រោះជាតិ ដោយក្រុមបាតុកបានប្រគល់ញត្តិជូន តំណាងគណបក្សសង្គ្រោះជាតិ ហើយគណបក្សសង្គ្រោះជាតិក៏បានទទួលយកញត្តិនោះដោយ មិនមានផ្ទុះអំពើហិង្សាណាមួយនោះឡើយ៕
© រក្សាសិទ្ធិដោយ thmeythmey.com