ពីនេះ ពីនោះ
រូបត្លុក
កម្ពុជាកាន់តែគ្រោះថ្នាក់ ដោយសារព័ត៌មាន«ក្លែងក្លាយ»នៅលើបណ្តាញសង្គម 09, Jun 2018 , 10:39 pm
![](https://image.thmeythmey.com/pictures/2018/06/09/thumb2/25870080_n.jpg)
×![]()
ក្រុមអ្នកប្រឆាំងនឹងបណ្តាញសង្គមបាន រិះគន់ជារឿយៗ និងបង្ហាញក្តីព្រួយបារម្ភកាន់តែខ្លាំងឡើង នៅពេលដែលបណ្តាញទំនាក់ទំនងសង្គម បានចូលមកកាត់ផ្តាច់ទំនាក់ទំនងផ្ទាល់ រវាងមនុស្សនិងមនុស្ស រវាងបងប្អូនញាតិសន្តាន និងមិត្តភក្តិជាដើមនោះ។ បញ្ហាដែលកាន់តែធ្ងន់ធ្ងរនៅពេលនេះ គឺថាឥទ្ធិពលនេះ មិនបានថមថយឡើយ ហើយវាកាន់តែទាក់ទាញមនុស្សកាន់តែច្រើន និងពិសេសកុមារា កុមារី។ បញ្ហាធ្ងន់ធ្ងរនៅពេលនេះ គឺការរីកសាយភាយដ៏ពិបាកគ្រប់គ្រងនូវព័ត៌មានក្លែងក្លាយ ឬការប្រឌិតព័ត៌មាន (Fake News) នៅលើបណ្តាញសង្គមដូចជា ហ្វេសប៊ុក (Facebook) និងយូធូប (Youtube) ជាដើម។
នៅកម្ពុជា មនុស្សតិចតួចបំផុតដែលយល់ និងមានចំណេះដឹង អំពីការប្រើប្រាស់បណ្តាញសង្គមនេះត្រឹមត្រូវ។ ដូច្នេះភាគច្រើនលើសលប់នៃពលរដ្ឋខ្មែរ ពិសេសពលរដ្ឋរស់នៅតាមខេត្ត និងតំបន់ជនបទ រួមទាំងកុមារទូទៅទាំងអស់ កំពុងរងគ្រោះ និងទទួលយកបាតុភូត ព័ត៌មានក្លែងក្លាយ ជារៀងរាល់ថ្ងៃ៕
© រក្សាសិទ្ធិដោយ thmeythmey.com