ពីនេះ ពីនោះ
តើ «កាហាយ» ជាពាក្យត្រូវ ឬខុស? 25, Jun 2018 , 7:39 am
![](https://image.thmeythmey.com/pictures/2018/06/22/thumb2/peak.jpg)
×![]()
នៅក្នុងវចនានុក្រមខ្មែរ មិនមែនពាក្យ «កាហាយ» ទេ មានតែពាក្យ «ក្រហាយ» ជាគុណនាម មានន័យថា ផ្សាខ្លោច ក្តៅផ្សា ឈឺចាប់ពើតរោលរាល់ ដោយរបួស,ដាច់, រលាត់, ប្រទះនឹងជាតិ ប្រៃ, ជូរ និងហឹរ។
នៅមានពាក្យមួយចំនួនផ្សេងទៀត ដែលនិយាយខុសពីវចនានុក្រមខ្មែរ រួមមានដូចជា ចែ ហៅថា ចេ ឬជេ, ខ្នុរ តែអានថា ខ្នោរ, តុ អានថា តុក, មួយគូ តែអានថា ម៉ាគូ, ទុរេន តែអានថា ធុរេន ឬតារ៉ែន, កាឡី តែអានថា ក្រឡី, កណ្តុរ អានថា កណ្តោរ, កែវ អានថា កេវ ឬកាវ ។ល។ ពាក្យដែលគេគួរតែអាននោះគឺ ចែ,ខ្នុរ,តុ, មួយគូ,ទុរេន, កាឡី, កណ្តុរ, កែវ ជាដើម ទើបត្រឹមត្រូវជាង៕
© រក្សាសិទ្ធិដោយ thmeythmey.com