ពីនេះ ពីនោះ
«សិង»,«សិង្គ»,«សឹង»និង«ស៊ឹង»បញ្ជាក់ពីរបៀបប្រើខុសគ្នាដូចម្តេច? 02, Jul 2018 , 7:39 am
![](https://image.thmeythmey.com/pictures/2018/07/01/thumb2/peak.jpg)
×![]()
ពាក្យទាំងបួននេះ នៅក្នុងសន្ទានុក្រមសទិសសូររបស់សម្តេចព្រះសង្ឃរាជ ជួន ណាត បានបញ្ជាក់ពីរបៀបប្រើខុសគ្នា សម្រាប់ប្រើក្នុងសំណេរ។ «សិង» សម្រាប់ប្រើចំពោះតែបព្វជិត តែប៉ុណ្ណោះ ដូចជា លោកសិង(បព្វជិតសិង)។ ឯពាក្យ «សិង្គ»សំដៅលើ សីហៈ គឺសត្វតោ។ ដោយឡែកពាក្យ «សឹង» រកកលនឹង, ស្ទើរតែ,សឹងតែ, ក៏បានដែរ។ ចំណែកពាក្យ «ស៊ឹង» មានន័យថា ស្ទើរនឹង, វិះនឹង។ ហែលទឹកជ្រៅ វិះនឹងលង់ទឹកបាត់ទៅហើយ៕
© រក្សាសិទ្ធិដោយ thmeythmey.com