ពីនេះ ពីនោះ
ពាក្យ «ជួ» មានន័យថាអាក្រក់ ចំណែក «ជួរ» មានន័យថាជាការតម្រៀបតគ្នា 07, Jul 2018 , 7:39 am
![](https://image.thmeythmey.com/pictures/2018/07/05/thumb2/peak.jpg)
×![]()
រវាងពាក្យទាំងពីរនេះ សម្តេចព្រះសង្ឃរាជ ជួន ណាត បានបញ្ជាក់អត្ថន័យខុសគ្នាយ៉ាងច្បាស់ថា៖
«ជួ» មានន័យថា អាក្រក់, ដែលឆ្គងមិនសូវស្គាល់ក្តីគួរសម។ ឧទាហរណ៍៖ មនុស្សជួ(មនុស្សអាក្រក់), ជួជាតិ(ដែលមានជាតិទន់ទាប, អាក្រក់, ថោក ជួជាតិ, គឺអាក្រក់ណាស់។ ជួរួ (ដែលជួពន់ពេក)។
ចំណែក «ជួរ» ដែលសំដៅលើ ការតម្រៀបគ្នាជាជួរ, ឈរជាជួរ, ដាំពោតជាជួរ, ដាំដើមឈើជាជួរ។ «ជួរ» នៅក្នុងន័យម្យ៉ាងទៀតថា ជាតំណវង្សត្រកូលនៃបុព្វបុរស ដូចជា ជួរខាងម្តាយ, ជួរខាងឪពុកម្តាយ ជាដើម៕
© រក្សាសិទ្ធិដោយ thmeythmey.com