កីឡាអន្តរជាតិ
អន្តរជាតិ
World Cup៖ បារាំងឡើងទៅវគ្គ១/២ផ្តាច់ព្រ័ត្រ ក្រោយឈ្នះអ៊ុយរូហ្គាយ ២-០ 06, Jul 2018 , 10:52 pm
Varane (កណ្តាល) អបអរគ្រាប់បាល់បញ្ចូលទីរបស់ខ្លួនជាមួយ Griezmann និង Mbappe។ រូបថត AFP
× បារាំងក្លាយជាក្រុមទីមួយដែលបានឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃពានរង្វាន់ FIFA World Cup 2018 បន្ទាប់ពីបានយកឈ្នះអ៊ុយរូហ្គាយ ២-០ នៅកីឡដ្ឋាន Nizhny Novgorod Stadium។
ខ្សែការពារ Raphael Varane បានតែតបាល់បញ្ចូលទីគ្រាប់ដំបូងឲ្យបារាំងនៅនាទី៤០ ក្រោយការបញ្ជូនរបស់ Antoine Griezmann។ ខណៈការប្រកួតដំណើរការបានមួយម៉ោង Griezmann ខ្លួនឯង ជាអ្នកសម្រេចបានគ្រាប់ទីពីរសម្រាប់បារាំង ដោយអ្នកចាំទីអ៊ុយរូហ្គាយ Fernando Muslera មិនអាចទះចេញឲ្យផុតពីសំណាញ់ទីនោះឡើយ៕
© រក្សាសិទ្ធិដោយ thmeythmey.com