កំណាព្យ
ពីនេះ ពីនោះ
ថ្នាំ២០កញ្ចប់ ចេញលក់ហើយ! 07, Jul 2018 , 11:45 am
![](https://image.thmeythmey.com/pictures/2018/07/07/thumb2/photo_2018-07-07_11-46-20.jpg)
×![]()
បទ ពាក្យ៦
-ហឺតហត់ខ្សត់ខ្សោះកម្លាំង ស្លេកស្លាំងប្រកាំងវិលមុខ
លើសឈាមក្រៀមក្រំកើតទុក្ខ រោគរុកចុកដោតរំខាន។
-ឈឺថ្គាមចេញឈាមអញ្ចាញ ស្រៀវស្រាញដាក់បាយមិនបាន
ឈឺក្បាលដាលដោតសព្វប្រាណ សម្រាន្តមិនលក់រាល់យប់។
-សន្លាក់សន្លឹមរើមស្រែង ឃ្លង់ក្ងែងឆ្លងពិបាកទប់
បាក់ស្បាតតែងអង្គុយជ្រប់ ថ្លើមគ្រប់គ្រុនក្តៅផ្តាសាយ។
-របេងរួមផ្លូវដង្ហើម ឈឺស្បើមរលាកទាំងឡាយ
ក្រពះពោះវៀនក្រហាយ សាច់ក្លាយសាយរោគស៊ីឆ្អឹង។
-សង្ខិត្តសង្ខេបបែបខ្លី ប្រុសស្រីអ្នកឈឺទើបដឹង
ខ្លះធ្លាប់ខាតរាប់តម្លឹង មិនដឹងទៅរកគ្រូណា?
-ដល់ពេលមកចាប់អារម្មណ៍ ថ្នាំផ្សំគេចេញតាមផ្សារ
ដាក់ឈ្មោះនិងស្លាកសញ្ញា បោះត្រាមាន២០កញ្ចប់។
-គ្រូម្ភៃលៃចេញផ្សព្វផ្សាយ ដល់ឆ្ងាយឲ្យឮសាយសព្វ
លក់ថ្នាំទាំង២០កញ្ចប់ បង្កប់ដោយសារព្យាបាល៕
© រក្សាសិទ្ធិដោយ thmeythmey.com