ខ្មែរក្រហម
ជាតិ
នយោបាយជាតិ
លោក ជុំ ម៉ី ដាក់ពាក្យប្តឹងលោក កឹម សុខា ពីបទបរិហាកេរ្តិ៍ជាសាធារណៈ 14, Jun 2013 , 11:26 am
![](https://image.thmeythmey.com/pictures/2013/06/14/thumb2/chum_mey.jpg)
×![]()
លោក ជុំ ម៉ី អាចស្តាប់តាមសំណូមពររបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងការផ្អាកបាតុកម្មប្រឆាំងលោក កឹម សុខា ប៉ុន្តែលោកមិនបានបោះបង់ចោលលើការតស៊ូរផ្លួវច្បាប់នោះឡើយ។ កាលព្រឹកថ្ងៃទី១៤ ខែមិថុនានេះ លោកបានដាក់ពាក្យប្ដឹងជាផ្លូវការ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីប្ដឹងប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ ពីបទបរិហាកេរ្ដិ៍ជាសាធារណៈ។
ការដាក់ពាក្យបណ្ដឹងនេះ គឺដោយសារតែ លោក កឹម សុខា បានបដិសេដនូវការសុំទោសជាដាច់ខាត ព្រោះលោកអះអាងថាសំឡេងរបស់លោកដែលថាទួលស្លែងជាគុកសិប្បនិម្មិត ត្រូវបានគេកាត់ត ហើយការដឹកនាំបាតុកម្មរបស់លោក ជុំ ម៉ី កាលពីថ្ងៃទី៩ ខែមិថុនា ក៏មិនបានធ្វើឲ្យលោក កឹម សុខា ញញើតដែរ។
លោក គួយ ធុនណា មេធាវីការពារក្ដី របស់លោក ជុំ ម៉ី បានថ្លែងប្រាប់គេហទំព័រដើមអម្ពិលថា ករណីបណ្ដឹងនេះ ត្រូវលោក ជុំ ម៉ី ប្ដឹងពីបទបរិហាកេរ្តិ៍ជាសាធារណៈ បើយោងតាមតាមមាត្រា ៣០៥ នៃក្រម ព្រហ្មទណ្ឌ តម្រូវឲ្យជនជាប់ចោទ បង់ប្រាក់ពិន័យ ពី ១០ ម៉ឺនរៀល ដល់ ១០លានរៀល៕
© រក្សាសិទ្ធិដោយ thmeythmey.com