ពីនេះ ពីនោះ
ព័ត៍មានសុខភាព
វិធីទាំងនេះ អាចជួយកុំឲ្យកើតស្នាមផ្លែក្រោយកើតមុនរួចបាន 22, Jul 2018 , 6:59 am
× ការថែរក្សាស្បែកបានយ៉ាងល្អាចជួយកាត់បន្ថយការកើតមុន និងជួយកុំឲ្យកើតជាស្នាមផ្លែ ឬស្នាកស្នាមនៃការកើតមុនបាន។ ខាងក្រោមនេះគឺជាវិធីងាយៗដែលអ្នកអាចធ្វើបានដូចជា៖
- លាងសម្អាតស្បែកដោយប្រុងប្រយ័ត្នចំនួនពីរដងក្នុងមួយថ្ងៃនិងក្រោយពេលដែលបែកញើសខ្លាំង
- លាងសម្អាតស្បែកជាមួយនឹងផលិតផលសម្អាតស្បែកថ្នមៗ ចាប់ពីគល់សលក់រហូតដល់ចង្កា។ លាងសម្អាតវិញ និងចៀសវាងការប៉ះពាល់នឹងរបស់ដែលអាចរលាក
- លាងសម្អាតសក់រាល់ថ្ងៃនិងញឹកញាប់បើសិនស្បែកចេញជាតិប្រេងច្រើន
- មិនត្រូវញិចមុនឡើយ ព្រោះវាអាចនាំឲ្យមានស្នាមផ្លែ ឬស្នាកស្នាមបាន
- ចូរថែរក្សាស្បែកកុំឲ្យមានការរលាកដោយសារពន្លឺព្រះអាទិត្យ។ ថ្នាំជំងឺមុនមួយចំនួនអាចធ្វើឲ្យស្បែកងាយនឹងរងការរលាកណាស់
- ចូរស្វែងរកផលិតផលថែរក្សាស្បែកណាដែលល្អចំពោះស្បែក និងផលិតផលថែរក្សាសក់ផងដែរ
- ចៀសវាងឧបករណ៍កីឡា កាបូបស្ពាយខាងក្រោយ និងរបស់ផ្សេងៗទៀតដែលតម្រូវឲ្យត្រដុសស្បែកច្រើន៕
ត្រួតពិនិត្យដោយ www.health.com.kh © រក្សាសិទ្ធិដោយ thmeythmey.com