កំណាព្យ
ពីនេះ ពីនោះ
តួឯកល្បីដោយសារមានតួរងកំដរឆាក 21, Jul 2018 , 8:19 pm
×
បទ ផ្កាឈូករីក
-បានតួឯក ខ្លះប្រែប្លែក ស្រែកគ្រាន់បើ
បានតួឯក គេសរសើរ ខ្លះឡើងចាង
បានតួឯក ភ្លេចតួរង នៅក្បែរខាង
បានតួឯក អួតក្អេងក្អាង ភ្លេចអ្នកដឹក។
-តួឯកល្អ ក៏មិនអាច គ្មានតួរង
តួឯកល្អ អាចលេងឆ្គង ខ្វះភាពថ្នឹក
តួឯកល្អ នៅត្រូវការ គ្រូបង្វឹក
តួឯកល្អ ខ្វះអ្នកដឹក ដួលដាច់ផ្ងារ។
-ជាតួឯក ចែកភាពល្បី ដល់គ្រប់គ្នា
ជាតួឯក កុំរួញរា នឹងប្រាប់ថា
ជាតួឯក ខ្លួនបានល្បី ព្រោះនរណា
ជាតួឯក ភាពអស្ចារ្យ កើតក្រោយឆាក។
-ឯកបានល្បី តិចច្រើនក្តី នឹកឃើញគេ
ឯកបានល្បី កុំខ្សឹបជេរ រងកំសាក
ឯកបានល្បី កុំភ្លេចស្តី រងអ្នកយ៉ាក
ឯកបានល្បី ខ្ពស់លើឆាក មើលក្រោមផង៕
© រក្សាសិទ្ធិដោយ thmeythmey.com