កំណាព្យ
ពីនេះ ពីនោះ
ក្រុមការងារល្អ! 21, Jul 2018 , 9:39 pm
×
បទ ជាប់ទង
-ការងារក្រុម ផ្តុំគំនិត គិតរួមគ្នា
ស្ទួយស្ទុះស្ទា ជាធ្លុងមួយ ជួយជ្រោមជ្រែង
រួមសុខទុក្ខ មុខដូចក្រោយ ខ្សោយរួមជ្រែង
ទ័លទាស់ទែង រែងរេគិត ពិតស្រាយធូរ។
-ដឹងកិច្ចការ ថាត្រូវចាប់ ក្តាប់ឱកាស
មិនផ្តេសផ្តាស ខ្មាសខ្លួនឯង បែងគិតគូរ
ស្តាប់យោបល់ ឆ្ងល់ហ៊ានសុំ កុំរអ៊ូ
ធ្វើមុខជូរ ស៊ូលំបាក យ៉ាកម្នាក់ៗ។
-ជឿជាក់ចិត្ត ឥតអល់អែក ចែកអញឯង
ឃើញខុសថ្លែង ស្តែងស្តីស្តាប់ ប្រាប់គ្នាជាក់
មានអ្នកដួល ស្រួលស្រុះគ្នា គ្រាហ៍កុំធាក់
ទ្រព្យរួមរក្ស ជាក់ក្រុមល្អ តអង្វែង៕
© រក្សាសិទ្ធិដោយ thmeythmey.com