ពីនេះ ពីនោះ
ខ្មែរប្រើពាក្យ «ព្រីយ៉ុង» ជាកម្ចីពីបរទេសជាងពាក្យខ្លួនឯង«សំណៅឯកសារ» 25, Jul 2018 , 7:39 am
× ប្រជាជនទូទាំងប្រទេសទៅហើយ ប្រើពាក្យ «ព្រីយ៉ុង» ទាំងមិនទាន់ដឹងថាពាក្យនេះ ជាពាក្យខ្មែរ ឬជាកម្ចីពីបរទេសនៅឡើយ។ ជាទូទៅ «ព្រីយ៉ុង» ជាពាក្យកម្ចីពីបរទេស ដែលពេញនិយមរបស់ សិស្ស និងនិស្សិត យកមកប្រើជាទម្លាប់មាត់ទៅហើយ។ ដោយឡែកពាក្យ «សំណៅឯកសារ»ជាពាក្យខ្មែរ ដែលមានន័យដូចនឹងពាក្យ «ព្រីយ៉ុង» ដែរ តែមិនសូវមានអ្នកប្រើជាញឹកញាប់ប៉ុន្មានទេ។
«ព្រីយ៉ុង» និង«សំណៅឯកសារ» មានន័យថា ជាការចម្លងពីច្បាប់ដើម ទុកជាសម្គាល់។ បេក្ខជនប្រលងសញ្ញាបត្រទុតិយភូមិមិនត្រូវបានគេអនុញ្ញាតឲ្យយក សំណៅឯកសារ ចូលក្នុងមណ្ឌលប្រលងឡើយ។
មូលហេតុដែលនាំឲ្យពួកគេនិយមប្រើពាក្យដែលជាកម្ចីពីបរទេស ដោយជំនួសពាក្យខ្មែរនោះ ដោយសារពួកគេនិយមប្រើភាសាបរទេសច្រើនជាងពាក្យខ្មែរ។ ឧទាហរណ៍៖ «ទូកដរ» ពាក្យកម្ចីពីយួន ពាក្យខ្មែរ «កំពង់ចម្លង», «កាវ»ជាពាក្យកម្ចីពីចិន ពាក្យខ្មែរ«ជ័រ», Cute (ឃ្យូត) ជាពាក្យអង់គ្លេស ពាក្យខ្មែរ «ស្អាត»,ពាក្យអង់គ្លេស«ហេឡូ» ពាក្យខ្មែរ «សួស្តី»។ល៕
Tag:
ពន្យល់ពាក្យ
ព្រីយ៉ុង
សំណៅឯកសារ
© រក្សាសិទ្ធិដោយ thmeythmey.com