ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ការបំបាត់ការឈឺចាប់ក្នុងពេលសម្រាលកូន 25, Jul 2018 , 6:59 am
![](https://image.thmeythmey.com/pictures/2018/07/24/thumb2/5-2-681x454.jpg)
×![]()
ការគ្រប់គ្រងការឈឺចាប់ក្នុងពេលសម្រាលកូនគឺជាជម្រើសផ្ទាល់ខ្លួនរបស់ស្ត្រីម្នាក់ៗ ដោយខ្លះចង់ប្រើថ្នាំ និងមិនបាច់ប្រើថ្នាំ។ ខាងក្រោមនេះខ្ញុំសូមចែករំលែកនូវការឈឺចាប់បែបធម្មជាតិមួយចំនួនដែលអ្នកអាចធ្វើក្នុងពេលសម្រាលកូនបាន៖
- អនុវត្តវិធីបន្ធូរអារម្មណ៍ និងដកដង្ហើមជ្រៅៗ
- សម្រួលការឈឺចាប់ជាមួយនឹងការងូតទឹកក្តៅ ឬសុំឲ្យប្តីម៉ាស្សាឲ្យ
- ប្រើប្រាស់វិធីព្យាបាលដោយក្តៅ និងត្រជាក់ដូចជា ការស្អំទឹកត្រជាក់នៅលើថ្ងាស និងស្អំទឹកក្តៅនៅលើចង្កេះ
- ជ្រើសរើសជំហរណាមួយដែលផ្តល់ផាសុកភាពបំផុតក្នុងពេលសម្រាល ដោយអាចជាការឈរ អង្គុយត្រេតខ្លួន ឬអង្គុយត្រង់៕
ត្រួតពិនិត្យដោយ www.health.com.kh © រក្សាសិទ្ធិដោយ thmeythmey.com