រូបត្លុក
សម្លឹងខ្ពស់ តែខ្ជិល! 14, Apr 2019 , 9:29 am
![](https://image.thmeythmey.com/pictures/2018/08/04/thumb2/building.jpg)
×![]()
ភ្នំពេញ៖ «ខ្ញុំចង់បាននេះ ខ្ញុំចង់បាននោះ ខ្ញុំចង់ធ្វើអ៊ីចេះ ខ្ញុំចង់ធ្វើអ៊ីចុះ»។ នេះជាគំនិតចៅចាក់ស្មុករបស់យុវជនសម័យបច្ចុប្បន្នខ្លះ។ យុវជនខ្លះ ខណៈខ្លួនខ្ជិលច្រអួស មួយថ្ងៃៗ គិតតែពីដើរលេង ផឹកស៊ី ចូលខារ៉ាអូខេ ខ្លះក៏រៀនចប់ ខ្លះមិនទាន់ចប់ នៅខ្វះបទពិសោធន៍ការងារ តែចង់បានប្រាក់ខែច្រើន ដំណែងខ្ពស់ ឬជាអ្នកដឹកនាំគេជាដើម។ល។ អ្នកខ្លះ ទើបតែចេញធ្វើការបានពីរ បីខែ ធ្វើឭកហាក់ដូចជាអ្នកមានបទពិសោធន៍ក្នុងការងាររាប់សិបឆ្នាំ មើលស្រាលចាស់ៗ ថាមិនសូវចេះដូចខ្លួនជាដើម។ សរុបមក ពួកគេខ្ជិលច្រអូស មិនខិតខំអភិវឌ្ឍខ្លួន តែសម្លឹងខ្ពស់ហួសសមត្ថភាពដែលខ្លួនអាចធ្វើបាន៕
© រក្សាសិទ្ធិដោយ thmeythmey.com