កីឡាអន្តរជាតិ
អន្តរជាតិ
Man Utd ត្រៀមជាង៣លានដុល្លារលើប្រាក់ឈ្នួលប្រចាំសប្តាហ៍សម្រាប់កីឡាករ២៥រូប 05, Aug 2018 , 6:59 pm
× ប្រាក់ចំណូលប្រចាំឆ្នាំរបស់ក្លិប Manchester United បានកើនឡើងជាលំដាប់ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយបច្ចុប្បន្ននេះពួកគេក៏ជាក្លិបកីឡាបាល់ទាត់ដែលមានតម្លៃថ្លៃបំផុតលើលោក ដោយនាំមុខគូប្រជែង Real Madrid និង Barcelona ផងដែរ។ ក្លិបរហស្សនាមបិសាចក្រហម អាចរកប្រាក់ចំណូលបាន ៧១៥ លានផោន (៩៣០លានដុល្លារអាមេរិក) កាលពីឆ្នាំមុន ដោយក្នុងនោះទទួលប្រាក់ចំណេញបាន ៧០ លានផោន (៩១លានដុល្លារអាមេរិក) បើទោះជាមិនឈ្នះពានអ្វីសោះក៏ដោយ។
យោងតាមការផ្សាយរបស់គេហទំព័រ TotalSportek ក្លិបជោគជ័យជាងគេនៅអង់គ្លេសនេះបានចំណាយប្រាក់ ២៣២ លានផោន (៣០១លានដុល្លារ) លើប្រាក់ឈ្នួលរបស់កីឡាករទាំងអស់កាលពីរដូវកាល ២០១៧-២០១៨ ដែលជាតម្លៃខ្ពស់បំផុតក្នុងចំណោមក្លិបទាំងអស់នៃក្របខណ្ឌ Premier League ។
សម្រាប់ប្រាក់ឈ្នួលប្រចាំសប្តាហ៍នៅរដូវកាល ២០១៨-១៩ នេះវិញត្រូវបានគេរំពឹងទុកថា Man Utd នឹងមិនចំណាយខុសពីរដូវកាលមុនប៉ុន្មាននោះទេ ដ្បិតមានកីឡាករតិចតួចដែលត្រូវបន្តកិច្ចសន្យាថ្មី។ មួយវិញទៀត ក្លិបមានមូលដ្ឋានក្នុងក្រុង Manchesterនេះ ទើបទិញចូលកីឡាករ២រូបប៉ុណ្ណោះរួមមាន Fred និង Diogo Dalot ហើយក៏បានលក់ Daley Blind វិញដែរ។
ដោយឡែក ប្រាក់បៀរវត្សប្រចាំសប្តាហ៍របស់កីឡាករមួយចំនួនដែលមានតម្លៃថ្លៃខ្ពស់ប្រចាំក្លិបនោះ រួមមាន Paul Pogba (៤០ម៉ឺនដុល្លារ) David Dea Gea និង Romelu Lukaku (ជិត ២៨ម៉ឺនដុល្លារ) Juan Mata (ជាង ១៩ម៉ឺនដុល្លារ) និង Alexis Sanchez (៤៨ម៉ឺនដុល្លារ) ក្រោយគិតពន្ធរួច។
ខាងក្រោមនេះ ជាតារាងប្រាក់ឈ្នួលប្រចាំសប្តាហ៍របស់កីឡាករ Manchester United ទាំង ២៥រូប សម្រាប់ត្រៀមរដូវកាលថ្មីខាងមុខនេះ ដែលគិតសរុបទៅត្រូវចំណាយប្រមាន ៣៣៩៦២៧០ដុល្លារ ខណៈឆ្នាំមុនចំណាយអស់ ៣២២០៦០៣ដុល្លារ៖
Tag:
បាល់ទាត់
Manchester United
ប្រាក់ឈ្នួល
© រក្សាសិទ្ធិដោយ thmeythmey.com