ពីនេះ ពីនោះ
ព័ត៍មានសុខភាព
តើពេលណាទើបសម្រេចចិត្តដក់ធ្មេញទាល់ចោលទៅ? 29, Dec 2019 , 6:59 pm
![](https://image.thmeythmey.com/pictures/2018/08/08/thumb2/___-681x290.jpg)
×![]()
ធ្មេញទាល់ច្រើនតែកើតជាបញ្ហាលើយុវវ័យក្នុងវ័យ២០ឆ្នាំស្តើង ហើយវាក៏ប្រហែលជាបង្កបញ្ហាដល់របៀបរស់នៅប្រចាំថ្ងៃផងដែរ។
យ៉ាងណាមិញ អ្នកគួរតែសម្រេចចិត្តដក់ធ្មេញនេះចេញបើសិនជាវាបង្កជា៖
- ឈឺចាប់នៅផ្នែកខាងក្រោយនៃមាត់
- ជាធ្មេញទាល់ដែលពុក ហើយមិនអាចព្យាបាលបាន
- មានការបង្ករោគក្នុងមាត់ ដែលជាប់ទាក់ទងនឹងធ្មេញទាល់
- មានដុំសាច់ ឬគីសកើតជិតធ្មេញទាល់
- ជំងឺអញ្ចាញធ្មេញក្បែរធ្មេញទាល់
- ខូចធ្មេញដែលនៅជិតខាង៕
ត្រួតពិនិត្យដោយ www.health.com.kh © រក្សាសិទ្ធិដោយ thmeythmey.com