ពីនេះ ពីនោះ
តើពាក្យ «Website» សរសេរជាភាសាខ្មែរដូចម្តេច? 10, Aug 2018 , 7:39 am
![](https://image.thmeythmey.com/pictures/2018/08/09/thumb2/peak.jpg)
×![]()
«Website» ដែលសរសេរជាភាសាខ្មែរកន្លងមក នៅមិនទាន់ប្រើប្រាស់ជាឯកភាពគ្នានៅឡើយ ថាគួរតែសរសេរបែបណាទើបត្រូវនោះទេ។ អ្នកខ្លះសរសេរ «Website» ជាភាសាខ្មែរ ថា «វេបសាយ» ឬ «វឹបសាយ» និងខ្លះទៀត «វែបសាយ» ជាដើម។ តើពាក្យ «Website» គួរតែសរសេរជាភាសាខ្មែរបែបណាត្រូវ?
ដោយសារពាក្យ «Website» សរសេរជាភាសាខ្មែរ ស្មេរនៅប្រើទាំងភាពស្រពេចស្រពិល។ ទើបក្រុមប្រឹក្សាជាតិភាសាខ្មែរ បានកំណត់ពាក្យ «Website» ត្រូវសរសេរជា «វេបសាយ» មានន័យថា ជាការប្រមូលផ្តុំ ទីតាំងប្រមូលផ្តុំ ឬ កន្លែងប្រមូលផ្តុំទំព័រវេបលើកុំព្យូទ័រ ឬអ៊ីនធឺណិតសម្រាប់រក្សាទុកដោយ អង្គការ ស្ថាប័នរដ្ឋ ឯកជន ឬបុគ្គលម្នាក់ៗ។
មានពាក្យជាច្រើនទៀតដែល សាធារណជន ប្រើប្រាស់ខុសពីការបញ្ជាក់របស់ក្រុមប្រឹក្សាជាតិភាសាខ្មែរ ពាក្យទាំងនោះរួមមាន កុំព្យូទ័រ មិនមែន កំព្យូទ័រ,អ៊ីនធឺណិត មិនមែន អ៊ីនធឺណែត ឬអ៊ីនធើណិត ទេ, កាមេរ៉ា មិនមែន កាំមេរ៉ា ទេ។ល៕
© រក្សាសិទ្ធិដោយ thmeythmey.com