ពីនេះ ពីនោះ
តើពាក្យ «សោកនាដកម្ម» «សង្វេគនាដកម្ម» និង «ហាសនាដកម្ម» មានន័យខុសគ្នាដូចម្តេច? 11, Aug 2018 , 7:39 am
![](https://image.thmeythmey.com/pictures/2018/08/10/thumb2/peak.jpg)
×![]()
រវាងពាក្យទាំងអស់នេះ គឺសម្រាប់ប្រើនៅក្នុងសំណេរខុសៗគ្នា។ តាមការបកស្រាយពីក្រុមប្រឹក្សាជាតិភាសាខ្មែរ ពាក្យទាំងបីនេះ មានន័យខុសគ្នាដូចខាងក្រោម៖
រីឯ «សង្វេគនាដកម្ម» ចង់សំដៅលើ ទំនាស់ខាងផ្នែកចរិយាធម៌ រវាងអំពីល្អ និងអំពើអាក្រក់។ ឧទាហរណ៍៖ រឿងល្ខោនកម្សត់ ជាប់ទាក់ទងនឹងទំនាស់ ក្នុងសា្ថនភាពប្រថុចញ៉ុច ប្រផិតប្រផើយ ហើយនៅចុងបញ្ចប់នៃសាច់រឿង តួអង្គអាចដោះស្រាយបញ្ហាបាន។
ចំណែក «ហាសនាដកម្ម» មានន័យថា ការសើចសប្បាយ រីករាយ។ ឧទាហរណ៍៖ ប្រភេទរឿងដែលធ្វើឲ្យអ្នកទស្សនា ផ្ទុះសំណើច អាចទទួលបានភាពសប្បាយរីករាយផង និងទាំងការទិតៀន រិះគន់ផង តាមរយៈនៃការសម្តែង ការអធិប្បាយ ការក្លែងធ្វើពុត, ធ្វើពើ ធ្វើល្ងីល្ងើរបស់ជនល្ងង់ខ្លៅ និងតួត្លុក និងតួក្រម៉ាច់ ជាដើម៕
© រក្សាសិទ្ធិដោយ thmeythmey.com