ពីនេះ ពីនោះ
«ហានិភ័យ» តើអាចសរសេរជា«ហានីភ័យ» ត្រូវ ឬខុស? 11, Aug 2018 , 7:39 am
![](https://image.thmeythmey.com/pictures/2018/08/10/thumb2/10820181712peak.jpg)
×![]()
ពិតប្រាកដណាស់នៅក្នុងវចនានុក្រមខ្មែរ មិនបានបញ្ជាក់ថា ពាក្យមួយណា គួរតែសរសេរបែបណាត្រូវនោះទេ។ ប៉ុន្តែ ក្រុមប្រឹក្សាជាតិភាសាខ្មែរ បានកំណត់ឱ្យសាធារណជន សរសេរ ជា «ហានិភ័យ» វិញ ទើបត្រូវ។
ថ្វីដ្បិតតែ ពាក្យ «ហានិភ័យ» មិនមាននៅក្នុងវចនានុក្រមខ្មែរ តែពលរដ្ឋខ្មែរចូលចិត្តប្រើប្រាស់ ទើបក្រុមប្រឹក្សាជាតិភាសាខ្មែរ បានប្រកាសឱ្យប្រើប្រាស់ ជាផ្លូវការថាពាក្យ «ហានិភ័យ» ដែលមានន័យថា ហេតុ ឬបញ្ហាប្រឈមផ្សេងៗដែលអាចនាំឱ្យបាត់បង់ ឬខូចខាត នូវបុរាណវត្ថុសិល្បៈ ប្រាសាទបុរាណ និងស្ថានីយបុរាណវិទ្យា។
ជាមួយគ្នាផងដែរ ក្រុមប្រឹក្សាជាតិភាសាខ្មែរ បានបង្កើតពាក្យថ្មី ជាច្រើនទៀត រួមមាន «យថាគ្រោះ»( បាតុភូតដែលបង្កឱ្យមានបញ្ហាប្រឈម នាំទៅ ដល់ការបំផ្លាញ និងឈានដល់ការវិនាស), «នវកម្ម»(ការកែប្រែថ្មី ការផ្លាស់ប្តូរថ្មី ការបញ្ចូលថ្មី ក្នុងអ្វី ដែលមានពីមុន។ល៕
© រក្សាសិទ្ធិដោយ thmeythmey.com