ជាតិ
ពីនេះ ពីនោះ
«បំព្រង» មិនគួរសរសេរជា «បំព្រម» ឡើយ! 19, Aug 2018 , 6:29 am
![](https://image.thmeythmey.com/pictures/2018/08/18/thumb2/peak.jpg)
×![]()
ពាក្យថា «បំព្រង» ពលរដ្ឋខ្មែរ ច្រើនតែសរសេរជា «បំព្រម»។ តែតាមការពិតពាក្យ «បំព្រង» ពលរដ្ឋមិនគួរណាប្រើជា«បំព្រម»ឡើយ ព្រោះពាក្យនេះ មិនមាននៅក្នុងវចនានុក្រមខ្មែរទេ។
«បំព្រង» ក្នុងវចនានុក្រមខ្មែរ ចង់ប្រាប់ពី ភាពស្រស់ត្រចង់ ឬត្រយង់ភ្លឺថ្លា,ស្រស់ដូចផ្កា ដែលរីក និងត្រូវសន្សើម។ ឧទាហរណ៍៖ រមណីយដ្ឋាន ទេសចរណ៍ នៅកម្ពុជា ជាទីកន្លែង ដែលពារពេញទៅដោយធម្មជាតិស្រស់បំព្រង និងអាចស្របយកខ្យល់បរិសុទ្ធ ជាទីសោមនស្ស៕
© រក្សាសិទ្ធិដោយ thmeythmey.com