ជាតិ
បុណ្យភ្ជុំបិណ្ឌ
ផ្កាឈូក និងផ្កាម្លិះ ពេញនិយមក្នុងពិធីបុណ្យសាសនា និងប្រពៃណីខ្មែរ 11, Oct 2018 , 8:39 am
× ភ្នំពេញ៖ ផ្កាឈូកជាផ្កាមួយប្រភេទ ដែលប្រជាជនខ្មែរតែងនិយមយកទៅបូជាក្នុងពិធីបុណ្យបែបសាសនា បែបប្រពៃណីនិងទំនៀមទម្លាប់ខ្មែរ។ ផ្កាម្លិះក៏ជាជម្រើស បន្ទាប់ពីផ្កាឈូកដែរ ដើម្បីបូជាក្នុងពិធីបុណ្យកាន់បិណ្ឌភ្ជុំបិណ្ឌ ចូលឆ្នាំខ្មែរ និងពិធីបុណ្យផ្សេងៗទៀត។
ក្នុងអំឡុងពេលពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌរយៈពេល១៥ថ្ងៃនេះ អាចនិយាយបានថា ស្ទើរតែគ្រប់វត្តអារាមទាំងអស់ មានផ្កាឈូកសម្រាប់បូជា។ និយាយជារួមទៅ ពិធីបុណ្យក្នុងប្រទេសកម្ពុជា ដូចជាបុណ្យភ្ជុំបិណ្ឌ ចូលឆ្នាំ កឋិនទាន បុណ្យផ្កា និងបុណ្យបែបប្រពៃណី និងសាសនាជាច្រើនទៀត សុទ្ធតែយកផ្កាឈូកទៅបូជាជានិច្ច។
ក្នុងគម្ពីរព្រះពុទ្ធសាសនា ក៏បានសម្ដែងដែរថា ផ្កាឈូក ជាផ្កាដែលបរិសុទ្ធមិនមានជាប់វត្ថុសៅហ្មងទាំងឡាយឡើយ ទោះវាដុះចេញពីភក់ក៏ដោយ។ ចំណែកផ្កាម្លិះវិញ គេក៏និយមយកទៅប្រើក្នុងពិធីបុណ្យផ្សេងៗដែរ ព្រោះវាមានក្លិនក្រអូបសាយ និងមានពណ៌ស ដែលតំណាងឱ្យភាពស្មោះត្រង់៕
Tag:
ភ្ជុំបិណ្ឌ
បុណ្យប្រពៃណី
ផ្កាឈូក
ផ្កាម្លិះ
© រក្សាសិទ្ធិដោយ thmeythmey.com