កីឡាជាតិ
ជាតិ
ប្រណាំងក្របី ប្រណាំងសេះ ចំបាប់ និងគុនដំបងនៅវត្តវិហារសួគ៌នាថ្ងៃភ្ជុំបិណ្ឌ 10, Oct 2018 , 10:35 am
ការប្រណាំងក្របីនៅនៅវត្តវិហារសួគ៌ ។ រូបភាព៖ ឈុត ឈាណា
× ជារៀងរាល់ឆ្នាំក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ឬចូលឆ្នាំ វត្តវិហារសួគ៌ ដែលស្ថិតក្នុងភូមិវិហារសួគ៌ ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល តែងតែងមានការសម្តែង និងប្រកួតកីឡាប្រពៃណីដែលក្នុងនោះមានដូចជា ប្រណាំងក្របី ប្រណាំងសេះ ចំបាប់ និងគុនដំបង។
ការដាក់កីឡាវប្បធម៌ប្រពៃណីឲ្យប្រកួត និងសម្តែងនេះ គឺដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឲ្យមកទស្សនាតំបន់នេះ និងបង្កើតភាពសប្បាយរីករាយជូនប្រជាពលរដ្ឋនៅក្នុងភូមិ និងឃុំវិហារសួគ៌ផងដែរ។
ទិដ្ឋភាពនៃការប្រកួត ចំបាប់ ដែលរៀបចំឡើងនៅវត្តវិហារសួគ៌។ រូបភាព៖ ឈុត ឈាណា
មិនមែនជាលើកទី១ឡើយ ដែលវត្តវិហារសួគ៌រៀបចំឲ្យមានការប្រកួតកីឡាប្រពៃណីវប្បធម៌បែបនេះ ពោលគឺតែងតែប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ ក្នុងឱកាសនៃពិធីបុណ្យភ្ជុំបិណ្ឌ ឬចូលឆ្នាំ ព្រោះវាជាប្រពៃណីទំនៀមទម្លាប់តាំងពីយូរណាស់មកហើយ។
ប្រជាពលរដ្ឋនៅក្នុងភូមិវិហារសួគ៌ ឃុំវិហារសួគ៌មានជំនឿថា ការប្រារព្វពិធីនេះឡើង នឹងធ្វើឲ្យពួកគេមានសេចក្តីសុខ សេចក្តីចម្រើន មានសុខភាពល្អ កម្លាំងមាំមួន និងធ្វើឲ្យបារមីវត្តវិហារសួគ៌កាន់តែស័ក្តិសិទ្ធិថែមទៀតផងដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com