ជាតិ
កំប្លោក ត្រគៀត បន្តវាយលុកលើឆ្នេរអូរត្រេះ ខេត្តព្រះសីហនុ 10, Oct 2018 , 11:22 pm
× រដ្ឋបាលខេត្តព្រះសីហនុ បានបញ្ជាក់នៅវេលាម៉ោងប្រមាណ១០យប់ថ្ងៃទី១០ ខែតុលា ថា សំណល់កំប្លោក និងត្រគៀត បន្តវាយលុកនៅឆ្នេរអូរត្រេះ។ ស្របពេលជាមួយគ្នា អាជ្ញាធរ អំពាវនាវឲ្យមានការចូលរួមពីប្រជាពលរដ្ឋដើម្បីសំអាតសំណល់ទាំងនេះ ពីតំបន់ឆ្នេរ។
កាលពីពេលព្រឹកថ្ងៃដដែល លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ បានដឹកនាំមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងពលរដ្ឋសំអាតកាកសំណល់កំប្លោកដែលអណ្តែកកក នៅតាមឆ្នេរអូរឈើទាល រួចម្តងហើយ ប៉ុន្តែសំណល់ដែលនៅសេសសល់ទាំងនោះ បានអណ្តែតទៅកាន់ឆ្នេរផ្សេងៗទៀត។
ជាមួយគ្នានេះ រដ្ឋបាលខេត្ត ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ជាពិសេសម្ចាស់អាជីវករលក់ដូរឲ្យចូលរួមសំអាតអនាម័យបរិស្ថានឆ្នេរសមុទ្រ ដើម្បីរួមចំណែកថែរក្សាការពារឆ្នេរសមុទ្រដ៏ស្រស់ស្អាតនៅខេត្តព្រះសីហនុ៕
© រក្សាសិទ្ធិដោយ thmeythmey.com