ជាតិ
សម្ដេច ហ៊ុន សែន នឹងជួបសិស្សនិទ្ទេសA នៅថ្ងៃទី៨ វិច្ឆិកា 30, Oct 2018 , 4:47 pm
![](https://image.thmeythmey.com/pictures/2018/10/30/thumb2/gg.jpg)
×![]()
ភ្នំពេញ៖ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងជួបបេក្ខជនជាប់និទ្ទេសA ៤០៨នាក់ ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០១៨ នៅថ្ងៃទី ៨ ខែវិច្ឆិកាខាងមុខ នាវិមានសន្តិភាព។ នេះបើតាមក្រសួងអប់រំ យុវជន និងកីឡា។
សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំនេះ មានសិស្សជាប់និទ្ទេស A ៤០៨នាក់ ។ ចំណែកនិទ្ទេស B ២២២២នាក់ និទ្ទេស C ៦០៤១នាក់ និទ្ទេស D ១៥ ,១៨០នាក់ រីឯនិទ្ទេស E ៥២, ១៨៣នាក់៕
© រក្សាសិទ្ធិដោយ thmeythmey.com