កីឡាអន្តរជាតិ
អន្តរជាតិ
លោក Brendan Rodgers ក្លាយជា​អ្នកចាត់ការ​ថ្មី​របស់ Leicester City
27, Feb 2019 , 9:11 am        
រូបភាព
ដោយ: ថ្មីៗ
​លោក Brendan Rodgers ក្លាយជា​អ្នកចាត់ការ​ថ្មី​របស់​ក្លិប Leicester City ដែលមាន​កិច្ចសន្យា​រហូតដល់​ខែមិថុនា ឆ្នាំ​២០២២ ។ គ្រូបង្វឹក​អៀរ​ឡង់​ខាងជើង វ័យ​៤៦​ឆ្នាំ​រូបនេះ ចូល​ជំនួស​តំណែង​លោក Claude Puel​។​
 
​លោក Brendan បាន​ចាក​ចេញពី​ក្លិប Celtic របស់​ស្កុ​តឡែ​ន ដែល​លោក​បាន​ដឹកនាំ​ឈ្នះ​ពាន​ចំនួន​៧ ក្នុង​រយៈពេល​២​រដូវ​កាល​កន្លះ​។ លោក​មាន​ប្រវត្តិ​ដឹកនាំ​ក្លិប​ជាច្រើន​ដែល​ក្នុងនោះ​មាន Liverpool, Swansea City, Reading និង Watford ផងដែរ​។​
 
​ក្រោយ​ការតែងតាំង លោក​បាន​អង្គុយ​មើល​ការប្រកួត​ដែល Leicester City ឈ្នះ​ភ្ញៀវ Brighton & Hove Albion ២-១ ក្រោម​ការដឹកនាំ​បណ្តោះអាសន្ន​របស់លោក Mike Stowell ខណៈ​ការដឹកនាំ​ផ្លូវការ​ដំបូង​របស់លោក Brendan គឺ​នៅ​ទឹកដី Walford នា​ថ្ងៃអាទិត្យ​។​
 
​សមាសភាព​គ្រូ​ដែល​ចូលរួម​ជាមួយ​លោក Brendan មាន លោក Chris Davies ដែលជា​ជំនួយការ លោក Glen Driscoll គ្រូ Fitness និង​លោក Kolo Toure គ្រូ​ជំនួយ​។​
 
​ជាមួយគ្នានេះ លោក Neil Lennon ត្រូវបានតែងតាំង​ជា​គ្រូបង្វឹក​ក្លិប Celtic ជា​បណ្តោះអាសន្ន​៕

Tag:
 Leicester City
  Premier League
© រក្សាសិទ្ធិដោយ thmeythmey.com