កីឡាអន្តរជាតិ
អន្តរជាតិ
Sanchez នឹងអវត្តមានឲ្យ Man Utd រហូតចប់រដូវកាលនេះ 05, Mar 2019 , 10:59 pm
× Alexis Sanchez នឹងអវត្តមានឲ្យក្រុម Manchester United រហូតបញ្ចប់រដូវកាលនេះតែម្តងបន្ទាប់ពីមានបញ្ហារបួសសរសៃជង្គង់។ នេះបើយោងតាមការបញ្ចាក់របស់អ្នកជំនាញប្រចាំក្រុមជម្រើសជាតិស៊ីលី។
ខ្សែបម្រើសញ្ជាតិស៊ីលី វ័យ៣០ឆ្នាំបានរងរបួសជង្គង់ខាងស្តាំក្នុងអំឡុងពេលការប្រកួតដែល Man Utd យកឈ្នះ Southampton ៣-២ ក្នុងក្របខណ្ឌ Premier League កាលពីសប្តាហ៍មុន។ បញ្ហារបួសនេះនឹងធ្វើឲ្យអតីតសមាជិកក្រុម Barcelona និង Arsenal រូបនេះត្រូវការសម្រាកព្យាបាលរយៈពេល៨សប្តាហ៍។
អវត្តមាន Sanchez លើទីលានយៈពេលដល់ទៅ២ខែនេះ នឹងប៉ះពាល់ដល់ក្រុមបិសាចក្រហមនៅពេលប៉ះ Paris St Germain ក្នុងក្របខណ្ឌ Champions League សម្រាប់ជំនួបជើងទី២នៅថ្ងៃទី៦ ខែមីនានេះ។
Man Utd បានចាញ់ PSG ២-០ នៅជើងទី១ ក្នុងទឹកដី Old Trafford រួចមកហើយ ខណៈពេលនេះកំពុងមានវិបត្តិកីឡាករសំខាន់ៗរបួសជាច្រើនថែមទៀត។ ក្រៅពីនោះខ្សែបម្រើឆ្នើម Paul Pogba ក៏មិនអាចចូលជួយក្រុមដែរ ដ្បិតបានកាតក្រហមនាជំនួបនោះ។
សារព័ត៌មានស៊ីលី El Mercurio ផ្សាយថា Sanchez អាចត្រលប់ចូលទីលានវិញក្នុងជំនួបចុងក្រោយ១ប្រកួតសម្រាប់រដូវកាលនេះឲ្យ Man Utd និងអាចជួយក្រុមជម្រើសជាតិខ្លួនក្នុងព្រឹត្តិការណ៍ Copa American ដែលចាប់ផ្តើមពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩៕
Tag:
បាល់ទាត់
Alexis Sanchez
© រក្សាសិទ្ធិដោយ thmeythmey.com