ពីនេះ ពីនោះ
ព័ត៍មានសុខភាព
តើខ្ញុំកើតជំងឺឬសដូងបាតដូចម្តេចទៅ? 13, Apr 2019 , 6:59 pm
![](https://image.thmeythmey.com/pictures/2019/04/12/thumb2/___-6.jpg)
×![]()
ជំងឺឬសដូងបាតកើតឡើងនៅពេលសរសៃឈាមក្នុងរន្ធគូថទៅជាហើម និងតឹងឈឺ មិនមែនដោយសារតែអង្គុយយូរនោះទេ។ ទោះបីជាយ៉ាងណាក៏ដោយ កត្តាប្រឈមមុខញឹកញាប់នៃជំងឺឬសដូងបាតនេះមានដូចជា៖
• កំពុងតែមានបញ្ហារាករូស ឬទល់លាមករ៉ាំរ៉ៃ ឬខំប្រឹងជុះខ្លាំងពេក
• ជាស្ត្រីមានផ្ទៃពោះ
• កំពុងតែមានសមាជិកគ្រួសារដែលធ្លាប់កើតជំងឺឬសដូងបាតដែរ
• ការអង្គុយលើចានបង្គន់យូរៗពេក
• ការប្រើប្រាស់ថ្នាំបន្ទន់លាមកច្រើនជ្រុល ដែលអាចនាំឲ្យមានបញ្ហាច្រើនជាមួយនឹងមុខងាររបស់ពោះវៀន៕
ត្រួតពិនិត្យដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com