ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ក្រៅពី​ឆ្ងាញ់​ហើយ​ស្អាត ផ្លែ​ជម្ពូរ​មាន​ប្រយោជន៍​ចំពោះ​សុខភាព​លើសពី​ការរំពឹងទុក​
22, Apr 2019 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ផ្លែ​ជម្ពូរ​ទំនងជា​មិនសូវមាន​ច្រើន​ក្នុងប្រទេស​យើង​ទេ ដោយសារតែ​វា​មានតម្លៃ​ថ្លៃ​បន្តិច ដូច្នេះ​ក៏​មិនសូវមាន​មនុស្ស​ញ៉ាំ​វា​ច្រើន​ដែរ​។ យ៉ាងណាមិញ វា​ក៏​ត្រូវបាន​ប្រជាជន​ខ្មែរ​យើង​ដាំ​ជា​ដំណាំ​ហូប​ផ្លែ​តាម​ផ្ទះ​ជាច្រើន​ផងដែរ ជាពិសេស​ក្នុង​ទីក្រុង​ភ្នំពេញ​យើង​តែម្តង​។

 
​ក្រៅពី​ផ្តល់​ឱជា​រស​ឆ្ងាញ់​ពិសេស ផ្លែ​ជម្ពូរ​ត្រូវបាន​គេ​រកឃើញថា​មាន​ប្រយោជន៍​ចំពោះ​សុខភាព​ច្រើន ហើយ​ខាងក្រោម​នេះ​គឺជា​ហេតុផល​មួយចំនួន​ដែល​អ្នក​គួរតែ​ចាប់ផ្តើម​ទទួលទាន​វា​ចាប់ពីពេលនេះ​ដែរ​៖

​ច្រោះ​ជាតិពុល​ក្នុង​ខ្លួន​
 
​ដោយសារតែ​ផ្លែ​ជម្ពូរ​មាន​សមត្ថភាព​បញ្ចុះ​ទឹកនោម​បាន​តិចតួច ដូច្នេះ​វា​នឹងចូលរួម​ក្នុង​ការបញ្ចេញចោល​នូវ​សារធាតុពុល និង​កាកសំណល់​ចេញពី​រាងកាយ​បាន​។ តាមរយៈ​ការបង្កើន​ចំនួន​ទឹកនោម តម្រងនោម​នឹង​កាន់តែ​បញ្ចេញ​ជាតិពុល​ពី​ក្នុង​ឈាម​បាន​កាន់តែ​លឿន​។​

​ជំរុញ​ដល់​ចលនា​ទៀងទាត់​របស់​ពោះវៀន​
 
​ការ​ញ៉ាំ​ផ្លែ​ជម្ពូរ​ទៀងទាត់​នឹង​ជួយ​បង្ការ​ការ​ទល់លាមក​បាន ដោយសារតែ​សម្បូរ​ជាតិ​សរសៃ​។ អ្នកជំនាញ​និយាយថា ការបញ្ចូល​អាហារ​សម្បូរ​ជាតិ​សរសៃ​ក្នុង​របប​អាហារ​ដូចជា ផ្លែ​ជម្ពូរ​នេះ ក៏​ប្រហែលជា​ជួយ​បង្ការ​ជំងឺ​ឫសដូងបាត និង​មហារីក​ពោះវៀនធំ​ដែរ​។ 

​ថែរក្សា​សុខភាព​បេះដូង
 
​ប្រព័ន្ធ​រំលាយ​អាហារ​មិន​ត្រឹមតែ​ជា​សរីរាង្គ​តែមួយគត់​ដែល​អាច​ទទួលបាន​ប្រយោជន៍​ច្រើន​ពី​ជាតិ​សរសៃ​ក្នុង​ផ្លែ​ច​ម្ពូ​រ​ទេ តែ​ក៏​ជំរុញ​ដល់​របត់​ឈាម​រត់​ដែរ​។ ជាតិ​សរសៃ​ក្នុង​ផ្លែ​ជម្ពូ​នឹង​ជួយ​ច្រោះ​កូ​ឡេ​ស្តេ​រ៉ុល​អាក្រក់​មួយចំនួន​ចេញពី​អាហារ​ដែល​អ្នក​ញ៉ាំ ដូច្នេះ​សរសៃឈាម​នឹង​ស្អាត​ល្អ សម្រាប់​ថែរក្សា​បេះដូង​កុំ​ឲ្យ​ងាយ​កើត​ជំងឺ​។ 
 
​ផ្តល់​ជាតិ​ប៉ូ​តា​ស្យូ​ម​
 
​ប៉ូ​តា​ស្យូ​ម​ជា​ជាតិ​រ៉ែ​មួយ​ប្រភេទ​ដែល​អាច​បង្ការ​ជំងឺ​លើស​សម្ពាធ​ឈាម​បាន តាមរយៈ​បន្ធូរ​ដល់​ជញ្ជាំង​សរសៃឈាម និង​ជំរុញ​ដល់​របត់​ឈាម​រត់​កាន់តែ​ល្អ​។ ក្រៅពីនេះ ប៉ូ​តា​ស្យូ​ម​គឺជា​សារធាតុ​ដ៏​សំខាន់​មួយ​សម្រាប់​មុខងារ​ធម្មតា​របស់​សាច់ដុំ​។ យើង​អាច​ទទួលបាន​ជាតិ​ប៉ូ​តា​ស្យូ​មយ៉ាង​ស្រួល​តាមរយៈ​ការ​ញ៉ាំ​ផ្លែ​ជម្ពូរ​ជា​អាហារសម្រន់​

​ជួយ​គ្រប់គ្រង​ជំងឺ​ទឹកនោមផ្អែម​

​តាម​ការសិក្សា​បាន​ឲ្យ​ដឹងថា សារធាតុ Jambosine ក្នុង​ផ្លែ​ជម្ពូរ ត្រូវបាន​គេ​ស្គាល់​ថា​អាច​សម្របសម្រួល​ដល់​កា​រប​ម្លែ​ង​ជាតិ​អាមីដុង​ទៅជា​ស្ករ​បាន ដែល​វា​ជា​ដំណឹង​ល្អ​មួយ​សម្រាប់​អ្នកជំងឺ​ទឹកនោមផ្អែម​។ ការ​ញ៉ាំ​ផ្លែ​ជម្ពូរ​ជាពិសេស​ក្រោយ​ពេលបាយ​រួច អាច​ការពារ​កុំ​ឲ្យ​ឡើង​ជាង​ស្ករ​ក្នុង​ឈាម​បាន​។ 

​ទប់ស្កាត់​ការបង្ក​រោគ និង​ជំងឺ​
 
​ជីវជាតិ​មួយ​ក្នុងចំណោម​ជីវជាតិ​ជាច្រើន​ក្នុង​ផ្លែ​ជម្ពូរ​គឺ​វីតាមីន C ដែល​វា​មាន​លក្ខណៈសម្បត្តិ​ល្អ​បំផុត​ក្នុងការ​ពង្រឹង​ដល់​ប្រព័ន្ធ​ភាពស៊ាំ​មនុស្ស​យើង​។ 
 
​ជួយ​ឲ្យ​ស្បែក​មើលទៅ​នៅ​ក្មេង​
 
​សព្វថ្ងៃនេះ​មាន​ផលិតផល​ថែរក្សា​សម្រស់ ឬ​ទប់ស្កាត់​ភាព​ចាស់​ជាច្រើន​ដែល​លក់​តាម​ទី​ផ្សាយ ត្រូវបាន​គេ​រកឃើញថា​មាន​សារធាតុ​វីតាមីន C ក្នុង​កម្រិត​ខ្ពស់ ព្រោះ​វា​ជា​ជីវជាតិ​ដ៏​សំខាន់​មួយ​ក្នុងការ​សំយោគ​កូ​ឡា​ជែ​ន​សម្រាប់​ថែរក្សា​ស្បែក​កុំ​ឲ្យ​ជ្រីវជ្រួញ​។ មានន័យថា ការ​ញ៉ាំ​ផ្លែ​ជម្ពូរ​ដែល​សម្បូរ​វីតាមីន C មានតម្លៃ​ថោក​ហើយ​អាចធ្វើ​ឲ្យ​សម្រស់​កាន់តែ​នៅ​ក្មេង​ថែមទៀត​។ 

​បញ្ឈប់​ជំងឺមហារីក​

​វីតាមីន C ពិត​ចា​អង់​ទី​អុកស៊ីដ​ង់​ដែល​ខ្លាំងក្លា​បំផុត ព្រោះ​វា​អាច​បន្សាប ឬ​កម្ចាត់​រ៉ាឌីកាល់​សេរី​បាន​មុនពេល​វា​បង្ក​ជា​បញ្ហា​ក្នុង​ខ្លួន ជាពិសេស​មហារីក​តែម្តង​។ នេះហើយ​គឺជា​ហេតុផល​ដែល​វីតាមីន C ក្នុង​ផ្លែ​ជម្ពូរ​ជួយ​អ្នក​កាត់បន្ថយ​ការ​ប្រឈម​ជំងឺមហារីក​បាន កាលណា​ទទួលទាន​វា​ជាប្រចាំ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com