ពីនេះ ពីនោះ
«សិក្សានុសិស្ស» និង«សិស្សានុសិស្ស» ជាពាក្យដែលពលរដ្ឋប្រើមិនទាន់ឯកភាពគ្នា 24, Apr 2019 , 7:39 am
![](https://image.thmeythmey.com/pictures/2019/04/23/thumb2/peak.jpg)
×![]()
កុំសរសេរជា «សិក្សានុសិស្ស» នេះឲ្យសោះ ព្រោះវាមិនត្រឹមត្រូវឡើយ។ ពាក្យដែលច្បាស់លាស់ត្រឹមត្រូវទៅវិញនោះ គឺ «សិស្សានុសិស្ស»។ «សិស្សានុសិស្ស» ជាពាក្យបាលី ដែលសរសេរ សិស្ស បូកនឹង អនុ និងសិស្ស មានន័យថា សិស្ស និងសិស្សបន្ទាប់ គឺសិស្សនៃសិស្ស។ ពាក្យនេះអាចហៅម្យ៉ាងទៀតថា សានុសិស្ស ក៏បាន គឺមានន័យថា សិស្សតូច និងសិស្សធំ, សិស្សផ្ទាល់ និងចៅសិស្ស។ នេះបើយោងតាមវចនានុក្រមខ្មែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com