កំណាព្យ
ជាតិ
សីលអាចរក្សាបានគ្រប់ទីកន្លែង! 11, May 2019 , 4:59 pm
![](https://image.thmeythmey.com/pictures/2019/05/11/thumb2/11520191438front.jpg)
×![]()
ល្អកាយ កាយល្អតភ្ជាប់សីល ខូចខិល ខិលខូចលួចមិនក្បែរ
តាំងចិត្ត ចិត្តតាំងខ្លាំងខុសកែ ចិត្តថែ ថែចិត្តឥតហ្មងសៅ។
តាំងសីល សីលតាំងខ្លាំងមិនឃ្លោង យឹតយោង យោងយឹតគិតអ្នកក្រៅ
ឃើញខុស ខុសឃើញហៅប្រដៅ ដឹងខ្លៅ ខ្លៅដឹងប្រឹងរកប្រាជ្ញ។
រៀនរស់ រស់រៀនឈានរៀនរក បានមក មកបានស័ក្តិអំណាច
មិនកោង កោងមិន មានសីលអាច សីលសាច សាចសីលជួយសព្វសត្វ។
ចាំសីល សីលចាំ ប្រាំ ប្រាំបី មិនថ្វី ថ្វីមិនបានចែងចាត់
សូត្រធម៌ ធម៌សូត្រតាមកាលណាត់ រាប់ចាត់ ចាត់រាប់ផ្ជាប់សីលហើយ៕
© រក្សាសិទ្ធិដោយ thmeythmey.com