កីឡាជាតិ
ជាតិ
ខេមបូឌានលីគ៖ ណាហ្គាវើលឈ្នះអគ្គិសនីកម្ពុជា ៣-០ ដើម្បីរក្សាការប្រជែងទីតាំងកំពូលតារាង 11, May 2019 , 5:31 pm
![Omogba ស៊ុតបាល់បញ្ចូលទីគ្រាប់ទី៣ឲ្យណាហ្គាវើលក្នុងជំនួបនៅ EDC Stadium។ រូបថត CNCC](https://image.thmeythmey.com/pictures/2019/05/11/thumb2/omogba.jpg)
Omogba ស៊ុតបាល់បញ្ចូលទីគ្រាប់ទី៣ឲ្យណាហ្គាវើលក្នុងជំនួបនៅ EDC Stadium។ រូបថត CNCC
×![]()
ម្ចាស់ការពារតំណែងជើងឯក ណាហ្គាវើល រកបានជ័យជម្នះបន្ថែមទៀតសម្រាប់ការប្រកួតសប្តាហ៍ទី៧ នៃក្របខណ្ឌមិត្តហ្វូនខេមបូឌានលីគ។ ជំនួបនារសៀលថ្ងៃសៅរ៍ ទី១១ ខែឧសភា នេះ ណាហ្គាវើល បានយកឈ្នះម្ចាស់ផ្ទះអគ្គិសនីកម្ពុជា ៣-០។
ខ្សែប្រយុទ្ធរវ្វាន់ដា Atuheire Kipson រកបានគ្រាប់បើកឆាកនៅនាទី៣១ ខ្សែការពារកូតឌីវ័រ Anderson Zogbe រកបានគ្រាប់ទីពីរនៅនាទី៥២ មុនពេលខ្សែប្រយុទ្ធនីហ្សេរីយ៉ា Esoh Paul Omogba បន្ថែមគ្រាប់ទីបីនៅនាទី៧៨។ ជ័យជម្នះនេះនាំឲ្យណាហ្គាវើលកើនឡើងដល់១៨ពិន្ទុ ពីការប្រកួត៧លើក ដោយឈ្នះ៦លើក និងចាញ់១លើក។
អគ្គិសនីកម្ពុជា នៅទ្រឹងជាមួយនឹង៧ពិន្ទុ ពីការប្រកួត៧លើក ៕
© រក្សាសិទ្ធិដោយ thmeythmey.com