ជាតិ
សង្គមជាតិ
ប៉ូលិស មិនទាន់រកឃើញកន្លែងលាក់ខ្លួនក្រុមជនជាតិចិន ដែលចង់បង្កភាពវឹកវរនៅព្រះសីហនុ
13, May 2019 , 3:56 pm        
រូបភាព
ក្រុមជនជាតិចិន ដែលបង្ហោះវីដេអូព្រមានបង្កអសន្តិសុខនៅខេត្តព្រះសីហនុ
ក្រុមជនជាតិចិន ដែលបង្ហោះវីដេអូព្រមានបង្កអសន្តិសុខនៅខេត្តព្រះសីហនុ
លោក ជួន ណារិន្ទ ស្នងការខេត្តព្រះសីហនុ ប្រាប់សារព័ត៌មានថ្មីៗ តាមទូរសព្ទថា កម្លាំងនគរបាលរបស់លោក កំពុងខ្នះខ្នែងស្វែងរកជនជាតិជិត២០នាក់ ដែលបង្ហោះវីដេអូលើបណ្តាញសង្គម ព្រមានពីការបង្កអសន្តិសុខនៅខេត្តព្រះសីហនុ។ ប៉ុន្តែ មកដល់ពេលនេះ សមត្ថកិច្ច មិនទាន់មានតម្រុយនៅឡើយទេថា ក្រុមសង្គមងងឹតទាំងនោះ លាក់ខ្លួននៅកន្លែងណា។


លោក ជួន ណារិន បញ្ជាក់បែបនេះថា «បើ យើងដឹងថាពួកគេ លាក់ខ្លួនទីណា យើងទៅចាប់ហើយ»។ ចំណែក ព័ត៌មានដែលថា សមត្ថកិច្ចចិន បានឃាត់ខ្លួនបុរសចិនម្នាក់នៅក្នុងប្រទេសចិន ដោយមានការអះអាងថាជាមេខ្លោងបង្ហោះវីដេអូនោះ ក៏លោកស្នងការ មិនទាន់អាចបំភ្លឺបានដែរ លោកប្រាប់ថា លោក មិនទាន់ទទួលបានព័ត៌មានច្បាស់នៅឡើយទេ។

ជំវិញបញ្ហានេះ ស្ថានទូតចិនប្រចាំកម្ពុជា បានបង្ហាញការគាំទ្រនិងជំរុញកម្លាំងសមត្ថកិច្ចកម្ពុជា ឲ្យតាមចាប់ជនជាតិចិនទាំងនោះ។ ស្ថានទូតចិន អះអាងថា ខ្លួនបានយកចិត្តទុកដាក់និងជួយសម្របសម្រួលដល់សមត្ថកិច្ចកម្ពុជា ក្នុងការស៊ើបអង្កេតលើរឿងនេះ។

អត្ថបទទាក់ទង
 
តាមរយៈវីដេអូដែលបង្ហោះលើបណ្តាញសង្គម ជនជាតិចិនទាំងនោះ ប្រកាសថា ពួកគេ មកពីខេត្តឆុងឆីង ហើយពួកគេ គំរាមថា ៣ឆ្នាំក្រោយ ពួកគេ ចង់ឲ្យកំពង់សោមវឹកវរ គឺវឹកវរ ចង់ឲ្យសុវត្ថិភាព គឺសុវត្ថិភាពនោះ៕

Tag:
 ចិន
  បទល្មើស
© រក្សាសិទ្ធិដោយ thmeythmey.com