ជាតិ
២៥ខេត្ត/រាជធានី
លក់អន្សមអាំង តែអ្នកស្រី ជា រ៉ា អាចផ្គត់ផ្គង់ឲ្យកូន២នាក់រៀនសាកលវិទ្យាល័យ និងម្នាក់រៀននៅវិទ្យាល័យ 20, May 2019 , 9:29 am
× ភ្នំពេញ៖ ប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់ផ្លូវម៉ៅសេទុង ប្រាកដជាបានឃើញមានកន្លែងលក់នំអន្សមអាំង៣កន្លែង នៅទល់មុខស្ថានទូតចិន។ អ្នកស្រី ជា រ៉ា ជាអ្នកនំអន្សមអាំងម្នាក់នៅទីនេះ ប្រមាណ១៧ឆ្នាំមកហើយ។ អ្នកស្រី ជា រ៉ា បានឲ្យសារព័ត៌មានថ្មីៗដឹងថា របរតាមចិញ្ចើមថ្នល់មួយនេះ បានជួយឲ្យអ្នកស្រី រ៉ា មានលទ្ធភាពផ្គត់ផ្គង់ការសិក្សាកូន២នាក់នៅសាកលវិទ្យាល័យ និងម្នាក់ទៀតនៅវិទ្យាល័យ រួមនឹងការចំណាយប្រចាំថ្ងៃផងដែរ។
ទោះជាអន្សមអាំងនៅមុខស្ថានទូតចិន ទទួលបានការគាំទ្រពីអតិថិជនមិនដែលដាច់ក្តី ប៉ុន្តែអ្នកប្រកបរបរនេះ កំពុងបារម្ភពីការបាត់បង់កន្លែងលក់ ដោយសារមានគម្រោងសាងសង់មួយ ដែលត្រូវមានច្រកចេញចូល ចំទីតាំងដែលពួកគេកំពុងលក់។ ប៉ុន្តែបច្ចុប្បន្ន អ្នកស្រី ជា រ៉ា នៅមានសង្ឃឹមលក់នៅទីនេះបន្តទៀត ព្រោះ ម្ចាស់គម្រោងបានសន្យាឲ្យអ្នកស្រី បន្តប្រកបរបរតូចតាចនេះ ក្រោយសាងសង់រួចរាល់៕
សូមអញ្ជើញទស្សនាវីដេអូខាងក្រោមដូចតទៅ៖
Tag:
អន្សមអាំង
ទូតចិន
ផ្លូវម៉ៅសេទុង
© រក្សាសិទ្ធិដោយ thmeythmey.com