ជាតិ
សង្គមជាតិ
ក្រសួងអប់រំ តាមរកជនឆបោក ដែលថាមានធ្វើសញ្ញាបត្រក្រៅក្របខណ្ឌ 20, May 2019 , 9:59 pm
× ភ្នំពេញ៖ គណនីហ្វេសប៊ុកមួយឈ្មោះ «សេវាផ្សេងទៀត» បានបង្ហោះព័ត៌មានថា មានសេវាកម្មធ្វើសញ្ញាបត្របាក់ឌុប និងបរិញ្ញាបត្រគ្រប់ផ្នែក។ ក្រសួងអប់រំ យុវជន និង កីឡា ចេញមកបំភ្លឺថា ក្រសួង ពុំបានអនុញ្ញាតឲ្យធ្វើបែបនេះឡើយ។
ក្រសួងអប់រំ ចាត់ទុកសកម្មភាពនេះ ថាជាអំពើខុសច្បាប់ ដែលបំពានលើសេចក្តីថ្លៃថ្លូរ និងកិច្ចប្រឹងប្រែងរបស់រាជរដ្ឋាភិបាល និងកំណែទម្រង់របស់ក្រសួង។ លោក ឌី ខាំបូលី អ្នកនាំពាក្យក្រសួងអប់រំ ប្រាប់អ្នកសារព័ត៌មានថ្មីៗថា ក្រសួងកំពុងសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច ក្នុងការស្វែងរកជនដែលបានបង្ហោះព័ត៌មានបោកប្រាស់នេះ ដើម្បីចាត់វិធានការតាមច្បាប់។
លោក ឌី ខាំបូលី អ្នកនាំពាក្យក្រសួងអប់រំ (រូបពីហ្វេសប៊ុក Khamboly Dy)
អ្នកនាំពាក្យរូបនេះ ស្នើឲ្យប្រជាពលរដ្ឋ និងប្រព័ន្ធផ្សព្វផ្សាយទាំងអស់ ចូលរួមទប់ស្កាត់ការចែកចាយព័ត៌មានក្លែងក្លាយ និងរួមគ្នាផ្តល់ព័ត៌មានជូនសមត្ថកិច្ចក្នុងការឈានទៅរកកំណត់មុខសញ្ញារបស់ជនដែលបានប្រព្រឹត្តអំពើនេះ៕
© រក្សាសិទ្ធិដោយ thmeythmey.com