ជាតិ
កូនកន្ធាយក្បាលកង្កែប ២០០ក្បាល នឹងត្រូវលែងចូលទន្លេមេគង្គ 20, May 2019 , 5:26 pm
រូបភាពពីអង្គការសមាគមអភិរក្សសត្វព្រៃកម្ពុជា
× អង្គការសមាគមអភិរក្សសត្វព្រៃ (WCS) និងរដ្ឋបាលជលផល គ្រោងលែងកន្ធាយក្បាលកង្កែបឬល្មិច ២០០ក្បាលចូលទៅទន្លេមេគង្គ។ នេះបើតាមសេចក្ដីជូនដំណឹងរបស់អង្គការWCS នៅថ្ងៃទី២០ឧសភា ឆ្នាំ២០១៩។
ការលែងកូនកន្ធាយកង្កែប ក្នុងគោលបំណង ដើម្បីអភិរក្សសត្វប្រភេទនេះ កុំឲ្យផុតពូជ តាមរយៈកម្មវិធីការពារសំបុក ,តាមដានមើលការអនុវត្តច្បាប់ ,ការអប់រំនិងផ្សព្វផ្សាយបង្កើនការយល់ដឹងដល់អ្នកនេសាទនិងសិស្សានុសិស្សគ្រប់តំបន់។ បច្ចុប្បន្នកន្ធាយក្បាលកង្កែប ដែលអ្នកវិទ្យាសាស្ត្រឲ្យឈ្មោះថា Pelochelys cantori ជាប្រភេទសត្វជិតផុតពូជ ដោយសារកត្តាគំរាមកំហែងពីមនុស្សនិងធម្មជាតិ។ សត្វប្រភេទនេះ ត្រូវបានដាក់បញ្ចូលក្នុងបញ្ជីក្រហមរបស់អង្គការ IUCN។
សកម្មភាពនៃការលែងកូនកន្ធាយទាំង២០០ក្បាល នឹងធ្វើឡើងនៅថ្ងៃទី២៥ឧសភា ឆ្នាំ២០១៩ នៅកោះពែង ភូមិយាវ ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ។ សម្រាប់អ្នកចូលរួម មានមន្ត្រីរដ្ឋបាលជលផល ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប និងដៃគូពាក់ព័ន្ធផ្សេងទៀត៕
Tag:
កន្ធាយ
ទន្លេមេគង្គ
© រក្សាសិទ្ធិដោយ thmeythmey.com