បាត់ដំបង៖ សារព័ត៌មានថ្មីៗ (ThmeyThmey.com) តាមរយៈក្រុមហ៊ុន Star Auto Cambodia បានប្រើប្រាស់រថយន្តម៉ូឌែល Mercedes-Benz GLC 250 4MATIC SUV សម្រាប់ធ្វើដំណើរមកទស្សនកិច្ចឈ្វេងយល់ពីស្ថានីបុរេប្រវត្តិល្អាងស្ពាន ដែលស្ថិតនៅក្នុងស្រុករតនមណ្ឌល ខេត្តបាត់ដំបង។ ស្ថានីយល្អាងស្ពានកំណាយស្រាវជ្រាវបុរេប្រវត្តិនេះ មានអាយុកាលប្រហែល ៧១០០០ឆ្នាំមុនគ្រិស្តសករាជ ពោលគឺនៅសម័យថ្មបំបែក។ លោក ឃុន ចាន់ថា នាយកគ្រប់គ្រងផ្នែកលក់និងទីផ្សារនៃក្រុមហ៊ុន Star Auto Cambodia បានពន្យល់ពីមូលហេតុដែល Star Auto មកទស្សនកិច្ចនៅស្ថានីបុរេប្រវត្តិនេះ ក្នុងគោលបំណងផ្សព្វផ្សាយព័ត៌មាននេះឲ្យសាធារណជនបានដឹងកាន់តែទូលាយនិងជាពិសេស សិស្សនិស្សិតដែលសិក្សាផ្នែកប្រវត្តិសាស្ត្រអាចស្រាវជ្រាវឲ្យបានកាន់តែស៊ីជម្រៅពីប្រវត្តិសាស្ត្រ ដែលមនុស្សខ្មែរកាលពី៧ម៉ឺនឆ្នាំមុនគ.ស អាចយកថ្មមកកែច្នៃសម្ភារប្រើប្រាស់និងគ្រឿងលម្អកាយបានយ៉ាងអស្ចារ្យ។