ជាតិ
សម្តេច នរោត្តម សិរិវុឌ្ឍ ទទួល​គ្រឿង​ឥស្សរិយយស​សម្រាប់​និ​ទាឃ​រដូវ​ពី​ជប៉ុន​
21, May 2019 , 8:59 pm        
រូបភាព
ដោយ: ថ្មីៗ
​សម្តេច នរោត្តម សិរិវុឌ្ឍ អតីត​ឧបនាយករដ្ឋមន្ត្រី និង​ជា​ឧ​ត្ត​ម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ​សិ្ថ​ត​ក្នុងចំណោម​ជនបរទេស​១៤២​រូប​ដែល​ត្រូវ​ទទួល​គ្រឿង​ឥស្សរិយយស​ពី​ជប៉ុន​សម្រាប់​និ​ទាឃ​រដូវ​ឆ្នាំ​២០១៩​។ នេះ​បើតាម​ការប្រកាស​របស់​គណៈរដ្ឋមន្ត្រី​នៃ​រដ្ឋាភិបាល​នា​ថ្ងៃទី​២១ ខែឧសភា និង​ផ្សព្វផ្សាយ​បន្ត​ដោយ​ស្ថានទូត​ជប៉ុន​ប្រចាំ​កម្ពុជា​។​
 
​ការទទួលបាន គ្រឿង​ឥស្សរិយយស​សម្រាប់​និ​ទាឃ​រដូវ​ឆ្នាំ​២០១៩ (Grand Cordon of the Order of the Rising Sun) របស់​សម្តេច នរោត្តម សិរិវុឌ្ឍ ដោយសារតែ​រដ្ឋាភិបាល​ជប៉ុន វាយតម្លៃ​ខ្ពស់​ចំពោះ​ការរួមចំណែក​របស់​ស​ម្តេច​ក្នុងការ​ពង្រឹង​ទំនាក់ទំនង និង​មិត្តភាព​រវាង​ប្រទេស​ទាំងពីរ​។​
 
​ស្ថានទូត​ជប៉ុន​បាន​រំលឹក ពី​ការរួមចំណែក​ជំរុញ​ទំនាក់ទំនង​ទ្វេភាគី ចាប់ពី​ឆ្នាំ​១៩៩៣ ក្នុងតួនាទី​ព្រះអង្គ​ជា​ឧបនាយករដ្ឋមន្ត្រី និង​ក្នុង​ព្រះ​ឋានៈ​ជា​ឧ​ត្ត​ម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ ក៏ដូចជា​ស្ថាបនិក​នៃ​វិទ្យាស្ថាន​ខ្មែរ​សំរាប់​សហប្រតិបត្តិការ​និង​សន្តិភាព​ផងដែរ​។ 
 
«​ប្រទេស​យើង​ទាំងពីរ​បាន​ឈានដល់​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​នាពេល​បច្ចុប្បន្ន អាស្រ័យ​ដោយ​ការលះបង់​ឥតឈប់ឈរ​របស់​សម្តេច [​នរោត្តម សិរិវុឌ្ឍ​] ចំពោះ​ទំនាក់ទំនង​របស់​យើង​»​។ នេះ​ជាការ​គូសបញ្ជាក់​របស់​ស្ថានទូត​ជប៉ុន​៕ 

Tag:
 សម្តេច នរោត្តម សិរិវុឌ្ឍ​
  គ្រឿង​ឥស្សរិយយស
© រក្សាសិទ្ធិដោយ thmeythmey.com