ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
Cambodianess
២៥ខេត្ត/រាជធានី
ភ្នំពេញ
បន្ទាយមានជ័យ
បាត់ដំបង
កំពង់ចាម
កំពង់ឆ្នាំង
កំពង់ស្ពឺ
កំពង់ធំ
កំពត
កណ្តាល
កោះកុង
កែប
ក្រចេះ
មណ្ឌលគិរី
ឧត្តរមានជ័យ
ប៉ៃលិន
ព្រះសីហនុ
ព្រះវិហារ
ពោធិ៍សាត់
ព្រៃវែង
រតនគិរី
សៀមរាប
ស្ទឹងត្រែង
ស្វាយរៀង
តាកែវ
ត្បូងឃ្មុំ
RFI
ជាតិ
ពីនេះ ពីនោះ
២៥ខេត្ត/រាជធានី
«ផ្កាក្ងោក» រីកព្រោងព្រាតលើខ្នងភ្នំសំពៅ នៅបាត់ដំបង
22, May 2019 ,
2:30 pm
រូបភាព
×
ដោយ:
បាត់ដំបង៖ ឈានចូលទឹកដីខេត្តបាត់ដំបង នៅតាមផ្លូវជាតិលេខ៥ ឆ្ពោះទៅទីរួមខេត្ត លោកអ្នកនឹងឃើញមានដើមផ្កាក្ងោកពីរជួររាប់រយដើមដ៏ស្រស់បំព្រង ពោរពេញដោយស្លឹកពណ៌បៃតងនិងផ្កាពណ៌ក្រហមឆ្អៅ នៅប្របសង់ខាងផ្លូវជាតិ ខ្លះនៅជាប់នឹងរបងផ្ទះ និងក្នុងបរិវេណទីធ្លាផ្ទះរបស់ប្រជាពលរដ្ឋដែលនៅតាមបណ្តោយផ្លូវជាតិលេខ៥។ ផ្កាក្ងោកក្រហមឆ្អៅរីកស្គុសស្គាយ បានកំដេរភ្នែកអ្នកធ្វើដំណើរឲ្យស្វាងអារម្មណ៍និងបំបាត់អស់នូវភាពស្មុគស្មាញ ដោយជំនួសមកវិញនូវស្នាមញញឹមសប្បាយរីករាយដូចផ្កាក្ងោក ដែលកំពុងរីកនិងរេរាទោទន់ទៅតាមខ្យល់។ អ្វីដែលកាន់តែពិសេស គឺផ្កាប្រភេទនេះ កំពុងតែរីកព្រោងព្រាតលើខ្នងភ្នំសំពៅនៃខេត្តបាត់ដំបង។
ចុចទីនេះដើម្បីទទួលបានព័ត៌មានរហ័ស
ក្រុមការងារសារព័ត៌មានថ្មីៗ (ThmeyThmey.com) បានបន្តដំណើរជាមួយនឹងក្រុមការងារក្រុមហ៊ុន Star Auto Cambodia តាមរយៈរថយន្តម៉ូឌែល Mercedes-Benz GLC 250 4MATIC SUV ឆ្នាំ២០១៩ មានបំពាក់ដោយឧបករណ៍និងបច្ចេកវិទ្យាទំនើបៗជាច្រើន, ម៉ាស៊ីនរថយន្តស៊ីប្រេងសាំងអស់ត្រឹមជាង៦លីត្រក្នុងរយៈចម្ងាយ១០០គីឡូម៉ែត្រ ដែលអាចបើកបរបានគ្រប់ស្ថានភាពផ្លូវប្រកបដោយសុវត្ថភាពខ្ពស់និងផាសុខភាពល្អ មកដល់ជើងភ្នំសំពៅឃើញមានផ្កាក្ងោករីកស្រសបំព្រងនៅលើខ្នងភ្នំ ដែលមើលទៅហាក់ធ្វើអារម្មណ៍កាន់តែប្លែកជាងឃើញផ្កាក្ងោកនៅតាមដងផ្លូវធម្មតា។
ផ្កាក្ងោកក្រហមឆ្អៅ រីកព្រោងព្រាតនៅលើខ្នងភ្នំសំពៅ ដែលជារមណីយដ្ឋានប្រវត្តិសាស្ត្រមួយនេះ ស្ថិតនៅក្នុងឃុំភ្នំសំពៅ ស្រុកបាណន់ មានចម្ងាយ១២គីឡូម៉ែត្រពីទីរួមខេត្តបាត់ដំបង តាមបណ្តោយផ្លូវជាតិលេខ៥៧ ឆ្ពោះទៅខេត្តប៉ៃលិន។
នៅក្នុងវចនានុក្រមការប្រើប្រាស់រុក្ខជាតិក្នុងប្រទេសកម្ពុជា រៀបរាប់ពីដើមក្ងោកនេះ យ៉ាងដូច្នេះ៖ «ក្ងោកហោះ ឬក្ងោកខ្មែរ ឬក្ងោកតូច គឺជាប្រភេទចុល្លព្រឹក្សមួយមានកម្ពស់ចាប់ពី២ម៉ែត ទៅ៤ម៉ែត ហើយអាចមាននិងគ្មានបន្លានៅលើធាង។ រុក្ខជាតិនេះ មានដើមកំណើតក្នុងស្រុកអាមេរិកក្ដៅ ហើយគេដាំវាគ្រប់ស្រុកក្ដៅនៃសកលលោក។ នៅស្រុកខ្មែរយើង គេនិយមដាំដើមនេះលើវិថីនានា ក្នុងក្រុងធំៗនៃប្រទេស សម្រាប់លម្អរដោយផ្កាធំៗ ពណ៌លឿងឬក្រហមភាវ។ ផ្កា ស្លឹក សំបក ឫស សម្រាប់ធ្វើថ្នាំ។ គេស្ងោផ្កាផឹក ដើម្បីឲ្យបាត់ក្អក ឬមួយបញ្ចុះព្រូនចេញ។ ស្លឹកជាថ្នាំបញ្ចុះ ឬសម្រាប់រលូតកូន។ សំបកជាថ្នាំធ្វើឲ្យការមករដូវរបស់ស្ត្រីមានភាពទៀងទាត់។ ឫសគេកិនឲ្យល្អិតដូចម្សៅសម្រាប់ព្យាបាលរោគស្កន់កូនក្មេង»៕
សូមអញ្ជើញទស្សនាទិដ្ឋភាពផ្កាក្ងោករីកស្គុសស្គាយនៅលើខ្នងភ្នំសំពៅ នៃខេត្តបាត់ដំបង ដែលអ្នកសារព័ត៌មានថ្មីៗបានផ្តិតយកកាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩ ដូចតទៅ៖
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
Tag:
ទេសចរណ៍
ភ្នំសំពៅ
បាត់ដំបង
© រក្សាសិទ្ធិដោយ thmeythmey.com