ជាតិ
ប្រទេសក្រិច? ក្រុងអាតែន? ក្រុមប្រឹក្សាជាតិភាសាខ្មែរឲ្យសរសេរ «ក្រិក» និង «អាថែន» 25, May 2019 , 6:29 am
× សទ្ទានុក្រមឈ្មោះប្រទេស, រាជធានី/រដ្ឋធានី របស់ក្រុមប្រឹក្សាជាតិភាសាខ្មែរ នៃទីស្តីការគណៈរដ្ឋមន្ត្រី ដែលចេញផ្សាយកាលពីខែធ្នូ ឆ្នាំ២០១៣ បានតម្រូវឲ្យសរសេរ «ក្រិក» សម្រាប់លើឈ្មោះប្រទេស Greece ជាភាសាអង់គ្លេស ឬ Grèce ជាភាសាបារាំង។
ក្រិក ដែលសាធារណរដ្ឋមួយស្ថិតនៅទ្វីបអឺរ៉ុប មានទីក្រុងឈ្មោះថា «Athens» (ជាភាសាអង់គ្លេស) ឬ « Athènes» ជាភាសាបារាំង។ ក្នុងសទ្ទានុក្រមរបស់ក្រុមប្រឹក្សាជាតិភាសាខ្មែរ ទីក្រុងនេះ ត្រូវបានសរសេរជាភាសាខ្មែរ ដោយផ្អែកតាមសំនៀងជាភាសាអង់គ្លេស «អាថែន»។
តាមទម្លាប់ជាទូទៅ យើងឃើញសំណេរថា «ក្រិច» និង «អាតែន»។ សារព័ត៌មាន ThmeyThmey ក៏មិនហ៊ានកំណត់ថា ទម្លាប់សរសេរបែបនេះខុសនោះដែរ។
ចំណាំ៖ កន្លងមក សារព័ត៌មាន ThmeyThmey ទទួលនូវការរិះគន់ទាក់ទងនឹងការតម្រូវឲ្យសរសេរឈ្មោះប្រទេស។ ទាក់ទងនឹងករណីនេះ យើងខ្ញុំគ្រាន់តែចង់បញ្ជាក់ថា សំណេរយើងខ្ញុំផ្អែកលើឯកសារដែលទទួលបានពីស្ថាប័នរដ្ឋ (ក្រុមប្រឹក្សាជាតិភាសាខ្មែរនៃទីស្តីការគណៈរដ្ឋមន្ត្រី) យើងខ្ញុំគ្រាន់តែចង់ឃើញសំណេរដែលមានការឯកភាពគ្នាប៉ុណ្ណោះ ហើយក៏មិនហ៊ានអារកាត់ថា សំណេរតាមទម្លាប់កន្លង មានកំហុសឆ្គងនោះដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com