ជាតិ
ប្រទេស Trinidad and Tobago ជាភាសាខ្មែគឺ «ទ្រីនីដាដ និងតូបាហ្គោ» 29, May 2019 , 6:29 am
× Trinidad and Tobago ជាសាធារណរដ្ឋដែលបណ្តុំដោយកោះភ្លោះនៅក្នុងតំបន់ការ៉ាអ៊ីប។ យោងតាមសទ្ទានុក្រមឈ្មោះប្រទេស រាជធានី/រដ្ឋធានីរបស់ក្រុមប្រឹក្សាជាតិភាសាខ្មែរនៃទីស្តីការគណៈរដ្ឋមន្ត្រី ឈ្មោះប្រទេសនេះ ត្រូវសរសេរជាភាសាខ្មែរថា «ទ្រីនីដាដ និងតូបាហ្គោ» ដោយយោងតាមភាសាអង់គ្លេស រីឯក្នុងភាសាបារាំង សរសេរថា «Trinité-et-Tobago»។
រដ្ឋធានីនៃប្រទេសនេះ គឺ «ព័រអេស្ប៉ាញ» ដែលចេញពីភាសាបារាំងថា «Port d’Espagne» និងពីភាសាអង់គ្លេស «Port of Spain»។ Port មានន័យថា «កំពង់ផែ» ប៉ុន្តែក្រុមប្រឹក្សាជាតិភាសាខ្មែរ កំណត់ឲ្យសរសេរ «ព័រ» (Port) ដោយមិនមានការបកប្រែនោះឡើយ។
ចំណាំ៖ កន្លងមក សារព័ត៌មាន ThmeyThmey ទទួលនូវការរិះគន់ទាក់ទងនឹងការតម្រូវឲ្យសរសេរឈ្មោះប្រទេស។ ទាក់ទងនឹងករណីនេះ យើងខ្ញុំគ្រាន់តែចង់បញ្ជាក់ថា សំណេរយើងខ្ញុំផ្អែកលើឯកសារដែលទទួលបានពីស្ថាប័នរដ្ឋ (ក្រុមប្រឹក្សាជាតិភាសាខ្មែរនៃទីស្តីការគណៈរដ្ឋមន្ត្រី) យើងខ្ញុំគ្រាន់តែចង់ឃើញសំណេរដែលមានការឯកភាពគ្នាប៉ុណ្ណោះ ហើយក៏មិនហ៊ានអារកាត់ថា សំណេរតាមទម្លាប់កន្លង មានកំហុសឆ្គងនោះដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com