ជាតិ
នយោបាយជាតិ
សម្ដេច ហេង សំរិន ទៅទស្សនកិច្ចនៅវៀតណាម និងឡាវ រយៈពេល៥ថ្ងៃ 28, May 2019 , 9:28 am
![](https://image.thmeythmey.com/pictures/2019/05/28/thumb2/61158755_1268537553319717_1667056788182138880_n.jpg)
×![]()
ភ្នំពេញ៖ សម្ដេច ហេង សំរិន ប្រធានរដ្ឋសភា បានចាកចេញពីកម្ពុជា ទៅកាន់ប្រទេសវៀតណាម និងឡាវ ដើម្បីពង្រឹងកិច្ចសហការក្នុងតំបន់។ ដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋសភានេះ មានរយៈពេល៥ថ្ងៃ គឺចាប់ពីថ្ងៃទី២៨ ឧសភា ដល់ថ្ងៃទី១ មិថុនា។
ក្នុងដំណើរទស្សនកិច្ចនេះសម្ដេច ហេង សំរិន នឹងជួបពិភាក្សាជាមួយប្រធានរដ្ឋសភាវៀតណាម និងប្រធានរដ្ឋសភាឡាវ ព្រមទាំងជួបសវនាការជាមួយថ្នាក់ដឹកនាំស្ថាប័នសំខាន់ៗ នៃប្រទេសទាំងពីរថែមទៀត ក្នុងទិសដៅពង្រឹងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ទាំងក្នុងក្របខណ្ឌតំបន់ និងសកលលោក ។ ជាពិសេសការងារកាទូតរដ្ឋសភា។ នេះបើតាមហ្វេសប៊ុកសម្ដេច ហេង សំរិន៕
© រក្សាសិទ្ធិដោយ thmeythmey.com