ជាតិ
សង្គមជាតិ
មន្ត្រី​សុខាភិបាល​៖ ៥​ខែ​ឆ្នាំ​២០១៩ ជំងឺគ្រុនឈាម​និង​រាករូស រា​ត​ត្បាត​ខ្លាំង​លើ​កុមារ​
28, May 2019 , 9:19 pm        
រូបភាព
លោក យិត ស៊ុនណារ៉ា ផ្តល់បទសម្ភាសដល់អ្នកកាសែត (រូបពី AKP)
លោក យិត ស៊ុនណារ៉ា ផ្តល់បទសម្ភាសដល់អ្នកកាសែត (រូបពី AKP)
ដោយ: ថ្មីៗ
​លោក យិ​ត ស៊ុន​ណា​រ៉ា អនុរដ្ឋលេខាធិការ​ក្រសួងសុខាភិបាល និង​ជា​ប្រធាន​សមាគម​គ្រូពេទ្យ​កុមារ​កម្ពុជា បាន​លើកឡើងថា ក្នុង​រយៈពេល​៥​ខែ​នៃ​ឆ្នាំ​២០១៩​នេះ ជំងឺគ្រុនឈាម និង​ជំងឺរាក​រូស កំពុង​រាតត្បាត​ខ្លាំង​ទៅលើ​កុមារ​កម្ពុជា ហើយ​មានការ​កើនឡើង​ច្រើនជាង​ឆ្នាំ​២០១៨ ដែល​គួរ​ឲ្យ​បារម្ភ​។ លោក លើកឡើង​បែបនេះ ទៅកាន់​អ្នកកាសែត បន្ទាប់ពី​ចូលរួម​បើក​សន្និសីទ​ប្រចាំឆ្នាំ ស្ដីពី​បច្ចុប្បន្នភាព​រោគ​កុមារ​លើក​ទី​៤ នៅ​កម្ពុជា ដែល​រៀបចំ​នៅ​ខេត្តសៀមរាប កាលពី​ថ្ងៃទី​២៥ ខែឧសភា ឆ្នាំ​២០១៩​នេះ​។

 
​បើតាម​ការចុះផ្សាយ​រប​ស់​ទីភ្នាក់ងារសារព័ត៌មាន​កម្ពុជា (AKP) លោក យិ​ត ស៊ុន​ណា​រ៉ា បាន​អះអាងថា ក្នុង​រយៈពេល​៥​ខែ នៃ​ឆ្នាំ​២០១៩​នេះ អ្នក​កើត​ជំងឺគ្រុនឈាម មាន​រហូតដល់​ទៅ​៨​ពាន់​នាក់​។ AKP បាន​ស្រង់​សម្តី​របស់លោក ទៅ​សរសេរថា ក្រសួងសុខាភិបាល បាន​យកចិត្តទុកដាក់​ខ្ពស់​ក្នុង​ការតាមដាន​ស្ថានការណ៍​ទប់ស្កាត់​និង​ព្យាបាល​ជំងឺ​នេះ ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់​។ 
 
​មន្ត្រីជាន់ខ្ពស់​របស់​ក្រសួងសុខាភិបាល​រូបនេះ បញ្ជាក់ថា ដើម្បី​តាមដាន​និង​ទប់ស្កាត់​ការកើតឡើង​នូវ​ប្រភេទ​ជំងឺ​ថ្មី​មកលើ​កុមារ សមាគម​គ្រូពេទ្យ​កុមារ​កម្ពុជា តែងតែ​រៀបចំ​សន្និសីទ​នេះ យ៉ាង​ទៀងទាត់​ក្នុង​មួយឆ្នាំ​ម្ដង ដើម្បី​ផ្ដល់​វេទិកា ដល់​អ្នកឯកទេស​ផ្នែក​រោគ​កុមា​រទាំង​ក្នុងប្រទេស​និង​ក្រៅប្រទេស បាន​ចែករំលែក និង​ផ្លាស់ប្ដូរ​បទពិសោធ​ជាមួយគ្នា ក៏ដូចជា ជួយផ្ដល់​ចំណេះដឹង​ថ្មីៗ ទាក់ទង​នឹង​រោគ​កុមារ​។ នេះ​បើតាម​ការចុះ​ផ្សារ​របស់ AKP ដដែល​៕ 
 

Tag:
 កុមារ​
  ជំងឺគ្រុនឈាម
© រក្សាសិទ្ធិដោយ thmeythmey.com