ជាតិ
ក្រុម​អ្នកជិះ​កង់​នៅ​សៀមរាប​រៃអង្គាស​ថវិកា​បាន​ជិត​៣​ម៉ឺន​ដុល្លារ​ជូន​មន្ទីរពេទ្យ​គន្ធបុប្ផា​
01, Jun 2019 , 5:59 am        
រូបភាព
ដោយ: ថ្មីៗ
​សៀមរាប​៖ ក្លឹប​អ្នកជិះ​កង់​ដើម្បី​សហគមន៍ តាមរយៈ​ព្រឹត្តិការណ៍​ជិះ​កង់​ដើម្បី​រៃអង្គាស​ជួយ​មន្ទីរពេទ្យ​គន្ធបុប្ផា​ឆ្នាំ​ទី​៦​របស់ខ្លួន បាន​ប្រមូល​ថវិកា​បាន​ជិត​៣​ម៉ឺន​ដុល្លារ​ពី​ព្រឹត្តិការណ៍​មួយ​នេះ​។ ព្រឹត្តិការណ៍​នៅ​ឆ្នាំនេះ បាន​ទាក់ទាញ​អ្នកចូលរួម​មកពី​បណ្ដា​ខេត្ត​ក្រុង​ផ្សេងៗ ដែល​សរុប​មាន​ជាង​៩០០​នាក់​។​
 
​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ ព្រឹត្តិការណ៍​មនុស្សធម៌​ជិះ​កង់​រៃអង្គាស​ថវិកា​ជួយ​មន្ទីរពេទ្យ​គន្ធបុប្ផា​របស់​ក្លឹប​អ្នកជិះ​កង់​ដើម្បី​សហគមន៍ កាន់តែ​ទាក់ទាញ​អ្នកចូលរួម​មកពី​គ្រប់ទិសទី​។ នៅ​ឆ្នាំ​ទី​៦​របស់ខ្លួន ព្រឹត្តិការណ៍​នេះ​បាន​ទាក់ទាញ​អ្នកចូលរួម​ចំនួន ៩៦៣​នាក់ ដែល​សរុប​ជា​ថវិកា​មាន​ចំនួន ២៧,៦១៤​ដុល្លារ និង​២​លាន​រៀល​។ នេះ​បើតាម​ការលើកឡើង​រប​ស់លោក គិ​ម ប៊ុន​ថា​ន់ ប្រធាន​ក្លឹប​អ្នកជិះ​កង់​ដើម្បី​សហគមន៍​។ ថវិកា​ទាំងនេះ​ត្រូវបាន​នាំទៅ​ប្រគល់ជូន​មន្ទីរពេទ្យ​ជ័យ​វរ្ម័នទី​៧​ឬ​គន្ធបុប្ផា​ខេត្តសៀមរាប​នៅ​ព្រឹក​ថ្ងៃទី​១ មិថុនា​៕




 

Tag:
 ក្លឹប​ជិះ​កង់​ដើម្បី​សហគមន៍​
  គិ​ម ប៊ុន​ថា​ន់​
  ពេទ្យ​គន្ធបុប្ផា​
© រក្សាសិទ្ធិដោយ thmeythmey.com