ជាតិ
សង្គមជាតិ
ជាង៩ម៉ឹ​ន​នាក់​ជាប់​បាក់​ឌុប​ឆ្នាំនេះ
31, Aug 2013 , 2:16 pm        
រូបភាព
លទ្ធផល​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ បានចេញ​ជា​ផ្លូវការ​ហើយ កាល ពី​ម្សិលមិញ។ បើតាម​តួលេខ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា  នៅ​ឆ្នាំនេះ មាន​បេក្ខជន ៩១,៣៧០នាក់ ដែល​បាន​ប្រឡង​ជាប់ 

ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ដែល​បាន​ប្រព្រឹត្តិ​ទៅ​កាលពី​ថ្ងៃទី៥ ដល់​ថ្ងៃទី៧ ខែ សីហា និង​មាន​បេក្ខជន​ជាង១០ម៉ឹ​ន​នាក់​ប្រឡង​នោះ មាន​បេក្ខជន​ប្រមាន​ជាង៩ម៉ឹ​ន​នាក់ បាន​ប្រឡង​ជាប់។ បើតាម​ក្រសួង​អប់រំ យុវជន និង​កីឡា អាត្រា​នៃ​អ្នក​ជាប់​ក្នុងឆ្នាំនេះ កើនឡើង ០,២៩ភាគរយ បើ​ធៀប​ទៅនឹង​ឆ្នាំ២០១។  
 
អាត្រា​នៃ​បេក្ខជន​ជាប់​មាន​ភាគរយ​កើនឡើង ខណៈដំណើរ​ការប្រឡង​រង​ការរិះគន់​ពី​សង្គម ស៊ីវិល​ដែល​ធ្វើ្ក​ការពាក់ព័ន្ធ។ តួយ៉ាង​សមាគម​គ្រួ​បង្រៀន​កម្ពុជា​ឯករាជ្យ​របស់លោក រ៉ុង ឈុន បាន​សម្តែង​ការសោកស្តាយ និង​រកឃើញថា ការប្រឡង​នៅ​ឆ្នាំនេះ​មាន​ភាពមិនប្រក្រតី​ជា ច្រើន ដូចជា​ការបើក​ចំលង និង​ទិញ​លក់​វិញ្ញាសារ​ក្នុង​បន្ទប់​ប្រឡង​ជាដើម។
 
ទោះជា​យ៉ាងណាក៏ដោយ បើតាម​ការបញ្ជាក់​ពី​មន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា អ្នក​ជាប់​និទ្ទេស​A មាន​ចំនួន៨៦នាក់ តួលេខ​នេះ​មានការ​ថយចុះ​ពី​ឆ្នាំទៅ ដែល​អ្នក​ជាប់​និទ្ទេស​A មាន​ចំនួនរ​ហួត​ដល់១០៥នាក់។ ប៉ុន្តែ​តួលេខ​នេះ នៅ​មិនទាន់​បញ្ជាក់​ពី ចំនួន​សិស្សស្រី និង​សិស្ស​ប្រុស​នោះទេ៕  

© រក្សាសិទ្ធិដោយ thmeythmey.com