ពីនេះ ពីនោះ
ព័ត៍មានសុខភាព
គួរបើកបរយ៉ាងណាឲ្យមានសុវត្ថិភាពល្អក្នុងពេលដែលស្ថិតក្នុងផ្លូវដែលស្ទះខ្លាំង? 02, Jul 2019 , 6:59 pm
× ក្នុងផ្លូវចរាចរណ៍ដែលមានភាពមមាញឹកខ្លាំង ហើយអ្នកបើកបរបើកកាចៗច្រើន អាចនឹងធ្វើឲ្យផ្លូវដែលកំពុងតែស្ទះនេះ ផ្តល់ភាពគ្រោះថ្នាក់ច្រើនក្នុងពេលបើកបរបាន។
ដូច្នេះដើម្បីរក្សាសុវត្ថិភាពក្នុងពេលបើកបរនៅផ្លូវកំពុងតែស្ទះខ្លាំង យកល្អគួរតែធ្វើដូចខាងក្រោមនេះ៖
- បើកបរយឺតៗ និងមានភាពអត់ធ្មត់ឲ្យបានច្រើនបន្តិច
- ចូរស្ថិតនៅក្នុងគន្លងត្រឹមត្រូវរបស់អ្នកឲ្យជាប់ ហើយត្រូវយល់ផងថា អ្នកបើកបរផ្សេងទៀតអាចនឹងឈ្លានពានចូលគន្លងផ្លូវរបស់អ្នកដែរ
- ចូរមានភាពប្រុងប្រយ័ត្នជានិច្ច
- ចូរដំឡើងប្រព័ន្ធ GPS ឬផែនទីផងមុនពេលធ្វើដំណើរទៅកន្លែងដែលអ្នកមិនស្គាល់
- មិនត្រូវប្រើប្រាស់ទូរស័ព្ទ ឬញ៉ាំអាហារ ឬញ៉ាំគ្រឿងស្រវឹងក្នុងពេលបើកបរឡើយ៕
ត្រួតពិនិត្យដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com