ពីនេះ ពីនោះ
ព័ត៍មានសុខភាព
កើត​ជំងឺ​ផ្តាសាយ​នៅ​រដូវក្តៅ អាច​សាកល្បង​វិធី​ព្យាបាល​ដោយ​ខ្លួនឯង​ទាំងនេះ​បាន​
05, Jul 2019 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ជាធម្មតា យើង​ច្រើនតែ​ដឹង​ហើយ​ថា ជំងឺ​ផ្តាសាយ​ច្រើនតែ​វាយប្រហារ​ទៅលើ​សុខភាព​មនុស្ស​យើង​នៅ​រដូវរងា ឬ​រដូវភ្លៀង​។ ប៉ុន្តែ​សម័យនេះ​ហើយ មិន​ខ្វល់​ថា​រដូវ​ណា​ឡើយ គឺអាច​កើត​ជំងឺ​ផ្តាសាយ​បាន​ទាំងអស់ រួមទាំង​រដូវក្តៅ​ផងដែរ​។ រឿងនេះ​អាច​ដោយសារតែ ការដែល​មិនសូវ​ប៉ះពាល់​នឹង​ពន្លឺព្រះអាទិត្យ និង​មិនសូវ​ទទួលបាន​វីតាមីន D នឹង​បង្កើន​ឱកាស​នៃ​ការឆ្លង​វីរុស​បង្ក​ជំងឺ​ផ្តាសាយ​បាន​។


ទោះបីជា​យ៉ាងណាក៏ដោយ បើសិនជា​អ្នក​កំពុងតែ​កើត​ជំងឺ​ផ្តាសាយ​នៅ​រដូវក្តៅ​មែន យក​ល្អ​គួរតែ​សាកល្បង​វិធី​ព្យាបាល​ដោយ​ខ្លួនឯង​ដូចខាងក្រោម​នេះ​បាន​៖

​ទឹកឃ្មុំ​
 
​ចូរ​លាយ​ទឹកឃ្មុំ​ពីរ​ស្លាបព្រា​កាហ្វេ ជាមួយ​ទឹកក្រូច​ឆ្មា ឬ​ទឹក​ខ្ញី​មួយ​ស្លាបព្រា​កាហ្វេ​
​ចូរ​ញ៉ាំ​ល្បាយ​ដែល​លាយ​ចូលគ្នា​ខាងលើនេះ​ចំនួន ២ ទៅ ៣​ដង​ក្នុង​មួយថ្ងៃ​
​អ្នក​ក៏​អាច​ញ៉ាំ​ទឹកឃ្មុំ​ឆៅ​មួយ​ស្លាបព្រា​បាយ​ក៏បាន​ដែរ​
​ចូរ​ញ៉ាំ​ទឹកឃ្មុំ​មួយ​ស្លាបព្រា​កាហ្វេ​មុន​ចូល​គេង​ដើម្បី​បំបាត់​ការ​ក្អក​
 
​តែ​ខ្ញី​
 
​ចូរ​ហាន់​ខ្ញី​ជា​បន្ទះ​ស្តើងៗ បន្ទាប់មក ដាក់​វា​ទៅក្នុង​ទឹក​មួយ​ពែង ហើយ​ដាំ​វា​ឲ្យ​ពុះ​ដើម្បី​ធ្វើជា​តែ​ផឹក​
​ចូរ​បន្ថែម​ទឹកឃ្មុំ​បន្តិចបន្តួច​ទៀត​ដើម្បី​បង្កើត​រសជាតិ និង​ញ៉ាំ​វា ៣ ទៅ ៤​ដង​ក្នុង​មួយថ្ងៃ​ជាការ​ស្រេច​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com