ពីនេះ ពីនោះ
ក្រុមប្រឹក្សាជាតិភាសាខ្មែរ កំណត់ឲ្យប្រើពាក្យ«លំនៅឋាន»ដែលទូទៅប្រើជា«លំនៅដ្ឋាន» 13, Jul 2019 , 7:19 am
![រូបភាពពាក្យ លំនៅឋាន](https://image.thmeythmey.com/pictures/2019/07/12/thumb2/dd.jpg)
រូបភាពពាក្យ លំនៅឋាន
×![]()
ក្រុមប្រឹក្សាជាតិភាសាខ្មែរ បានកំណត់ឲ្យសរសេរជា«លំនៅឋាន»ទៅតាមសទ្ទានុក្រមពាក្យច្បាប់(ខ្មែរ-អង់គ្លេស-បារាំង)ផ្នែក រដ្ឋប្បវេណី និងនិតីវិធីរដ្ឋប្បវេណី។ «លំនៅឋាន» ជាពាក្យដែលពលរដ្ឋខ្លះធ្លាប់ប្រើជា«លំនៅដ្ឋាន»នោះ គួរតែបែរមកប្រើជា «លំនៅឋាន»តាមការកំណត់របស់ក្រុមប្រឹក្សាជាតិភាសាខ្មែរ ទើបត្រឹមត្រូវជាង។«លំនៅឋាន» មានន័យថា កន្លែងដែលជាទីតាំងនៃជីវភាពរស់នៅជាអចិន្ត្រៃយ៍របស់បុគ្គលម្នាក់ៗ។
© រក្សាសិទ្ធិដោយ thmeythmey.com